ពេលដែលក្មេងស្រីនិយាយប្រាប់អ្នកគ្រូពេទ្យ Lobna al-Azaiza នៅតំបន់ហ្កាហ្សា ថាពួកគេគ្មានកា្រស់សិតសក់នោះទេ អ្នកគ្រូពេទ្យ និយាយប្រាប់ពួកគេថាឲ្យពួកគេកាត់សក់ចោលទៅ ។
វាមិនត្រឹមតែជាក្រាស់សិតសក់នោះទេ ការបិទព្រំដែនរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប មានន័យថា អ្នកដែលរស់នៅទីនោះគ្មានផលិតអនាម័យ ឬស្អាតនោះទេ ។
ជម្លោះ បានធ្វើឲ្យដែនដីបិទច្រកមួយនេះ គ្មានទឹកស្អាត កង្វះខាតជំនួយ និងឱសថ ហើយមានទឹកស្អុយនៅគ្រប់ទីកន្លែង ធ្វើឲ្យកើនឡើងករណីកើតជំងឺសើស្បែក និងជំងឺឆ្លងផ្សេងទៀត ។
អ្នកគ្រូពេទ្យ Al-Azaiza បានផ្តល់សេវាកម្មវេជ្ជសាស្រ្តដោយឥតគិតថ្លៃដល់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Deir al-Balah ។
ស្រ្តីប៉ាឡេស្ទីនម្នាក់និយាយថា ឥឡូវគ្មានជម្រើសព្យាបាលនោះទេ គ្មានផលិតផលស្អាតផ្ទាល់ខ្លួន ដូចជាសាប៊ូកក់សក់ សាប៊ូដុសខ្លួន និងសម្ភារៈសំអាតផ្ទះ ក៏គ្មាននោះដែរ ។
អ្នកស្រីបន្តថា ខ្ញុំថែមទាំងមានកូនស្រី ដែលពួកយើងណែនាំឲ្យពួកគេកាត់សក់ចោល ដោយសារតែពួកយើងគ្មានក្រាស់សិតសក់នោះទេ ។ ពួកគេសួររកសាប៊ូកក់សក់ សាប៊ូដុសខ្លួន និងកន្សែងជួតខ្លួន ប៉ុន្តែគ្មានសម្ភារៈចាំបាច់ទាំងអស់នេះឡើយ ពីព្រោះថា ព្រំដែនបានបិទទៅហើយ ។
អ្នកស្រីបញ្ជាក់ទៀតថា កូនបស់គាត់ បានកើតជំងឺសើស្បែក ហើយអ្នកស្រីសូមអំពាវនាវសុំឲ្យអង្គការអន្តរជាតិជួយ តាមរយៈការផ្គត់ផ្គង់ថ្នាំផ្សះ និងថ្នាំសម្លាប់មេរោគ សម្រាប់ពួកគេផង ៕