ប្រដាល់៖ បុរសដែលត្រូវបាន Mike Tyson ខាំស្លឹកត្រចៀកកាលពីទសវត្សរ៍ ៩០ Evander Holyfield បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះទល់នឹងកីឡាករ MMA, Vitor Belfort។

កីឡាករវ័យ ៥៨ឆ្នាំដែលបានបង្ហាញខ្លួនចុងក្រោយនៅលើសង្វៀនកាលពី ១០ឆ្នាំមុន។ តែការឈានឡើងលើសង្វៀនលើកនេះគឺមិនបានគ្រោងទុកឡើយដោយ Evander Holyfield ត្រូវជំនួសកីឡាករ Oscar De La Hoya ដែលបានដកខ្លួនក្រោយតេស្តវិជ្ជមាន Covid-19។ ក្រោយការប្រកួតដែលគ្រោងធ្វើនៅទីក្រុង Los Angeles នោះក៏នឹងត្រូវលើកមកប្រកួតនៅ Florida វិញ។ អតីតជើងឯកពិភពលោក Holyfield ក៏ត្រូវបានគេរំពឹងថានឹងអាចជួបគ្នាជាមួយជើងចាស់ Mike Tyson នៅថ្ងៃណាមួយដែរ តែគំរោងនោះនៅមិនទាន់សម្រេចនៅឡើយ។

រំលឹកថា Evander Holyfield មានប្រវត្តិប្រកួតសរុប ៥៧លើកឈ្នះ ៤៤ ក្នុងនោះមាន ២៩លើកផ្តួលគូប្រកួតនៅលើសង្វៀន ក្រៅពីនោះមានចាញ់ ២០ និងស្មើ ២។ ចំណែកកីឡាករ MMA ប្រេស៊ីល Vitor Belfort បច្ចុប្បន្នមានវ័យ ៤៤ឆ្នាំធ្លាប់ប្រកួតប្រដាល់សកលតែ ១ប្រកួតប៉ុណ្ណោះគឺឈ្នះ ហើយក្រៅពីនោះគឺប្រកួតនៅសង្វៀន MMA សរុប ៤១លើកឈ្នះ ២៦ ផ្តួលគូប្រកួតនៅលើសង្វៀន ១៨លើក និងចាញ់ ១៤៕
អត្ថបទ៖នាង សុភាវុធ