ប្រជានេសាទនៅទីក្រុងតំបន់ឆ្នេរភាគខាងត្បូង Tyre ប្រទេសលីបង់ បានជួបការលំបាក ដោយសារកង្វះខាតធុរកិច្ច ស្របពេលក្តីបារម្ភជម្លោះព្រំដែនប្រែក្លាយជាជម្លោះធំ បានធ្វើឲ្យពលរដ្ឋមួយចំនួន ធ្វើដំណើរចាកចេញ ទៅរកទីសុវត្ថិភាព ។
លោក Reda Bawwab គឺជាអនុប្រធានសហគមន៍នេសាទនៅតំបន់ភាគខាងត្បូងលីបង់ និយាយថា មុនថ្ងៃទី ៧ ខែតុលា ស្ថានភាពពិតជាល្អប្រសើរខ្លាំងណាស់ ពលរដ្ឋធ្វើដំណើរមកទិញត្រីច្រើនណាស់ រកត្រីណាដែលមានគុណភាពល្អ ។
លោកបន្តថា ប៉ុន្តែបច្ចុប្បន្ន បើសិនជាពួកគេចង់នេសាទត្រី ពួកគេនឹងមិនចាប់ត្រីនោះទេ ដោយសារតែពួកគេមិនអាចលក់វាចេញ ហើយបើពួកគេចាប់ មានតែទុកចោលត្រីឲ្យស្អុយរលួយប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ស្រាអែល និងក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះអាវុធដាក់គ្នា ចាប់តាំងពីក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន វាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលពុំបានបង្ហាញសញ្ញានៃការបញ្ចប់ ។
បច្ចុប្បន្នស្ថិតក្នុងខែទី ១០ សង្រ្គាមមួយនេះ បានរីករាលដាលដល់ប្រទេសលីបង់ ជាទីដែលអ៊ីស្រាអែល បង្កការបំផ្លិចបំផ្លាញដូចជម្លោះមុនៗជាមួយក្រុមហេសប៊ូឡា ៕