កូរ៉េខាងជើង​ពាក់​ឈុត​ការពារវីរុស​ក្នុង​ក្បួន​ព្យុហយាត្រា​សម្រាប់​ទិវា​ជាតិ​ដោយ​គ្មាន​មី​ស៊ី​ល​

2021/09/10 11:19:45 am        851

​កូរ៉េខាងជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កូរ៉េខាងជើង​បាន​ប្រារព្ធ​ខួប​លើក​ទី​៧៣ នៃ​ការ​បង្កើត​កូរ៉េខាងជើង​ ដោយ​រៀបចំ​ក្បួន​ព្យុហយាត្រា​យោ​ធា​នៅ​ពេល​យប់​ដោយ បង្ហាញ​ពី​កងទ័ព​កំពុង​ឈរ​តម្រៀបជួរ​គ្នា​ក្នុង​សម្លៀកបំពាក់​ឈុត​ការ​ពារវីរុស ដោយ​ពុំ​មានការ​បង្អួត​មី​ស៊ី​ល​បាលី​ស្ទីក​ដូច​រាល់​ឆ្នាំ​ឡើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA បាន​និយាយ​ថា​ លោក Kim Jong Un មេដឹកនាំ​នៃ​រដ្ឋ​ឯកោ​បាន​ចូលរួម​ព្រឹត្តិការណ៍​នេះ ខណៈ​កងកម្លាំង​ប៉ា​រ៉ា និង​សន្តិសុខ​សាធារណៈ​បាន​ចាប់ផ្ដើម​ដើរ​ក្បួន​ព្យុហយាត្រា​នៅ​ទីលាន​ចតុរង្គ Kim Il Sung ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ពាក់​កណ្ដាល​អធ្រាត្រ​ថ្ងៃ​ពុធ​។​ ​កាសែត Rodong Sinmun របស់​គណបក្ស​ពលករ​កំពុង​កាន់អំណាច​ បាន​ផ្សព្វផ្សាយ​រូបថត​មនុស្ស​ក្នុង​ឈុត​ពណ៌​ទឹកក្រូច​ ពាក់​ម៉ាស់​វេជ្ជសាស្ត្រ​ជា​និមិត្តរូប​នៃ​កិច្ចប្រឹងប្រែង​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា ហើយ​កងទ័ព​កាន់​កាំភ្លើង​ និងជើង​ទម្រ​បាញ់​គ្រាប់​រ៉ូ​កែ​តជាច្រើន​ដើរ​ក្បួន​រួមគ្នា​។​

​ប៉ុន្តែ​គេ​ពុំបាន​មើល​ឃើញ​មី​ស៊ី​ល ឬ​និយាយ​នៅ​ក្នុង​របាយការណ៍​នោះ​ទេ ហើយ​លោក Kim មិនបាន​ថ្លែង​សុន្ទរកថា​អ្វី​មិន​ដូច​កាលពី​ខែ​តុលា​ឆ្នាំមុន​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​រៀប​ចំ​ក្បួន​ព្យុហយាត្រា​យោធា​មុន​ពេល​មេឃ​ភ្លឺ ដោយ​បង្ហាញ​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ដែល​មិន​ធ្លាប់​ឃើញ​ពីមុន​។​ ​ប្រទេស​កូរ៉េខាងជើង​មិនបាន​បញ្ជាក់​ពី​ករណី​ឆ្លង​ជំងឺ COVID-19 ​ទេ ប៉ុន្តែ​បាន​បិទ​ព្រំដែន​ និង​ដាក់​ចេញ​វិធានការ​ការពារ​យ៉ាង​តឹងរ៉ឹង​ដោយ​មើល​ឃើញ​ថា​ ជំងឺ​រាតត្បាត​សកល​នេះ​គឺជា​បញ្ហា​នៃ​ការ​រស់​រាន​មាន​ជីវិត​របស់​ជាតិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm