រដ្ឋាភិបាលយេម៉ែនជំរុញឲ្យ UN ផ្លាស់ទីទៅមូលដ្ឋានរបស់ខ្លួន នៅទីក្រុង Aden

2024/08/15 03:28:08 am        43

រដ្ឋាភិបាលយេម៉ែនបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ (UN) ផ្លាស់ទៅទីក្រុងទី២ របស់ខ្លួន គឺទីក្រុង Aden បន្ទាប់ពីក្រុមឧទ្ទាមហ៊ួទី បានដណ្តើមយកការិយាល័យ នៅក្នុងរដ្ឋធានីសាណា និងបានឃុំខ្លួនបុគ្គលិករាប់សិបនាក់មកពីអង្គការអន្តរជាតិនានា។

តាមរយៈបណ្ដាញសង្គម X រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Moammar al-Eryani កាលពីថ្ងៃអង្គារ (ទី១៣ ខែសីហា) បានប្រាប់ឲ្យដឹងថា៖ «យើងសូមរំលឹកឡើងវិញនូវការអំពាវនាវដល់បេសកកម្មរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ និងអង្គការអន្តរជាតិនានាដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសយេម៉ែន ឲ្យផ្លាស់ភ្លាមៗទៅកាន់ទីស្នាក់ការរបស់ពួកគេ ប្រចាំនៅរដ្ឋបណ្ដោះអាសន្ន គឺ Aden និងតំបន់រំដោះផ្សេង»។ 

គួរបញ្ជាក់ថា ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ បានវាយលុករដ្ឋធានីសាណា ក្នុងឆ្នាំ២០១៤ និងបានកាន់កាប់ដោយភាគច្រើនលើទីក្រុងដែលមានប្រជាជនរស់នៅច្រើន ដោយបង្ខំឲ្យរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិភៀសខ្លួនទៅកាន់ទីក្រុង Aden។ ក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើអន្តរាគមន៍ ដើម្បីគាំទ្ររដ្ឋាភិបាលដែលរងការគំរាមកំហែងនៅឆ្នាំបន្ទាប់។

កាលពីថ្ងៃអង្គារ ការិយាល័យឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយថា ពួកឧទ្ទាមបានចូលទៅក្នុងការិយាល័យរបស់ខ្លួន នៅទីក្រុងសាណា កាលពីថ្ងៃទី៣ ខែសីហា ហើយបានបង្ខំបុគ្គលិករបស់ខ្លួនឲ្យប្រគល់សោការិយាល័យ និងទ្រព្យសម្បត្តិទាំងអស់របស់ការិយាល័យ។

បើយោងតាម UN បានឲ្យដឹងថា កាលពីខែមិថុនា ក្រុមឧទ្ទាមមួយនេះ បានចាប់ខ្លួនបុគ្គលិក UN ចំនួន ១៣នាក់ បុគ្គលិកស្ថានទូត និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាង ៥០នាក់។ បុគ្គលិក ២នាក់ផ្សេងទៀតមកពីការិយាល័យសិទ្ធិមនុស្សរបស់ UN ត្រូវបានឃុំខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២១ និងខែសីហា ឆ្នាំ២០២៣។

ក្រុមហ៊ួទី បាននិយាយថា ពួកគេបានចាប់ខ្លួនសមាជិកនៃ «ក្រុមចារកម្មអ៊ីស្រាអែល-អាមេរិក» ដែលប្រតិបត្តិការក្រោមការក្លែងបន្លំជារូបភាពអង្គការមនុស្សធម៌។ តែ UN បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm