កម្មវិធី​ប្រកួត​លី​គ​កំពូល​កម្ពុជា​សប្ដាហ៍​ចុងក្រោយ​នៃ​ជុំ​ទី​១

2021/09/10 11:13:59 am        197

​បាល់ទាត់៖ លី​គ​កំពូល​កម្ពុជា​បាន​ឈាន​ដល់​ការប្រកួត​សន្សំ​ពិន្ទុសប្ដាហ៍​ទី​១៣ ដែលជា​សប្ដាហ៍​ចុងក្រោយក្នុង​ជុំ​ទី​១ នៅ​ថ្ងៃទី​១១-១២ ខែកញ្ញា ឆ្នាំ​២០២១ នេះដោយ​គ្រោង​នឹងមាន ៦​គូ​ពេញក្នុងនោះ​មាន ២​គូ​ត្រូវ​ប្រកួត​នៅ​ភ្នំពេញ ខណៈ ៤​គូ​ទៀតប្រកួត​នៅតាម​បណ្ដា​ខេត្ត។​

​សម្រាប់​កម្មវិធី​ប្រកួត​ថ្ងៃទី​១១-​កញ្ញាគឺមាន ៣​គូរួមមាន​ក្រុម​នគរបាលជាតិបន្ដ​បើកទ្វារ​ទីលាន 7NG ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ក្រុម​គិរីវង់​សុខ​សែន​ជ័យប៉ះ​ក្រុម​ណាហ្គា​វើ​ល​ដ៏ ដែល​គ្រោង​ប្រកួត​នា​ថ្ងៃទី​១២-​កញ្ញាត្រូវ​លើក​មក​ប្រកួត​ថ្ងៃ​សៅរ៍​ស្អែក​នេះដែរ និង ១​គូ​ទៀតគឺ​ក្រុម​ជើងឯក ៤​សម័យ​បឹងកេតបើកទ្វារ​ផ្ទះ​ទទួល​ក្រុម​កំពូល​តារាង​វិសាខា នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េវេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចៗ​គ្នា។​ ​ចំណែក​ការប្រកួត​ថ្ងៃទី​១២-​កញ្ញា​មាន ៣​គូ​ដូចគ្នា រួមមាន​ខេត្តព្រៃវែងជួប​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប ខណៈ​ក្រុម​អគ្គិសនី​កម្ពុជាត្រូវ​ជួប​ក្រុម​ភូមិ​ផង​របង​ជាមួយ គឺ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទនៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា និង​គូ​ពិសេស ក្រុម​អង្គ​រថា​យ​ហ្គឺ​រត្រូវ​ជួប​ក្រុម​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន នៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប ដែល​ការប្រកួត​ទាំង ៣​គូ​នេះនឹង​ដំណើរ​ការប្រកួត​នា​ម៉ោង ៣៖៣០​នាទី​រសៀល​ដូចៗ​គ្នា។​

​គួរ​ដឹងថា នេះ​គឺជា​សប្ដាហ៍​ចុងក្រោយក្នុង​ជុំ​ទី​១ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ ប៉ុន្ដែ​ការប្រកួត​សន្សំ​ពិន្ទុជុំ​ទី​១ នេះនៅ​មិនទាន់​បញ្ចប់​នោះទេ ពោលគឺ​នៅសល់ ២​ប្រកួត​ទៀតដែល​ត្រូវបាន​ពន្យារពេលដោយសារ​បញ្ហា​កូ​វីដ​-១៩ នា​ពេល​កន្លងមក ហើយ​ត្រូវ​ប្រកួត​បញ្ចប់នា​ថ្ងៃទី​១៥ ខែកញ្ញា។ តែ​ក្រោយ​ចប់​ជុំ​ទី​១ លី​គ​កំពូល​កម្ពុជាមិន​មាន​ការសម្រេច​នោះ​ទេ ដោយ​នឹង​បន្ដ​ការប្រកួត​ជុំ​ទី​២ តែម្ដងនៅ​ថ្ងៃទី​១៨ ខែកញ្ញា​ខាងមុខនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm