ផ្លូវជនបទក្នុងខេត្តត្បូងឃ្មុំ ត្រូវបានស្តារឡើងវិញ ខណៈផ្លូវជាច្រើនខ្សែផ្សេងទៀតបានកំពុងថែទាំជាប្រចាំ

2024/08/15 05:22:16 am        153

ត្បូងឃ្មុំ÷ ផ្លូវជនបទក្រាលកៅស៊ូចំនួន១ខែ្ស ដែលរងការខូចខាត នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានស្តារឡើងវិញ ស្ថិតក្រោមក្របខណ្ឌ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ ខណៈខេត្តមួយនេះគឺជា ខេត្តកសិកម្ម។

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន លើកឡើងនៅក្នុងពិធីបើកការដ្ឋាន លើការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីបង្ករ ភាពងាយស្រួលក្នុងការធ្វើដំណើរ កាត់បន្ថយពេលវេលា និងកាត់បន្ថយចំណាយលើការដឹកជញ្ជូនកសិផល និងទំនិញក្នុងតំបន់ជនបទ។

ឯកឧត្តម បន្តថា ទាក់ទិនផ្លូវជនបទនេះដែរ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុង គោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច រវាងតំបន់ជនបទ ទីក្រុង និងទីប្រជុំជន ព្រមទាំងបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ និងចាំបាច់បំផុត ដល់កំណើនសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពប្រជាជនជនបទ និងកាត់បន្ថយភាពក្រីក្រនៅជនបទជាដើម។ ជុំវិញការស្តារផ្លូវខាងលើនេះដែរ ឯកឧត្តមក៏បាន ស្នើដល់អ្នកទទួលការស្ថាបនា ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ត្រូវខិតខំប្រឹងប្រែងអនុវត្តផ្លូវនេះឱ្យសម្រេចបាន តាមផែនការ និងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ សម្រាប់ជាផលប្រយោជន៍ប្រើប្រាស់យូរអង្វែងរបស់ប្រជាពលរដ្ឋ។

ក្នុងថ្ងៃដ៏ដែលនេះដែរ, បន្ទាប់ពីការបើកការដ្ឋានផ្លូវខាងលើរួច, ឯកឧត្តម ឈឹម សៅគី ក៏បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ១០ ខ្សែ មានប្រវែងសរុបជាង ១៦១ គីឡូម៉ែត្រ ដែលឆ្លងកាត់ស្រុកចំនួន ៦ នៅក្នុងខេត្តត្បូងឃ្មុំ, ឯកឧត្តមក៏បានចាត់ទុកផ្លូវរាប់រយគីឡូម៉ែត្រខាងលើនេះ មានសារៈសំខាន់ ណាស់ ជាក់ស្តែងផ្លូវទាំងនោះបាននិងកំពុងសម្រួលដល់ការធ្វើដំណើរ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងនោះឯកឧត្តមក៏បានវាយ តម្លៃខ្ពស់ ចំពោះការថែទាំជាប្រចាំផ្លូវដោយនាយកដ្ឋានផ្លូវលំជនបទបានល្អយ៉ាងល្អប្រសើរ, ចំណែកនៅក្នុងជំហ៊ានបន្ទាប់ ឯកឧត្តម ក៏ស្នើរ ឱ្យអ្នកទទួលអនុវត្តថែទាំបន្ត ត្រូវយកចិត្តទុកដាក់ថែទាំឲ្យបានល្អ មិនថាផ្លូវទីក្រុង ឬផ្លូវជនបទឡើយ។

ក្នុងការចុះពិនិត្យផ្លូវខាងលើនេះដែរ, ឯកឧត្តម ឈឹម សៅគី រួមជាមួយណៈកម្មាធិការអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើនកន្លែង, ដោយនៅក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចបានខិតខំប្រឹងប្រែងជំរុញឲ្យតំបន់ជនបទមានការអភិវឌ្ឍរីកចម្រើន និងបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមបាន នាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm