រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋឆែក ឆ្នាំ២០២៤

2024/08/15 05:32:51 am        129

ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ចំនួន១៥រូប ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅសាធារណរដ្ឋឆែក សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥, នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង១៥រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក និងសង្ឃឹមថា និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

បន្ទាប់ពីមតិស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានមតិសំណេះសំណាល និងបានអនុញ្ញាតឱ្យនិស្សិតទាំង១៥រូប ណែនាំខ្លួន ដោយមានបង្ហាញអំពីជំនាញ ទស្សនៈវិស័យ អំពីគំនិត និងគោលបំណងរបស់ខ្លួនម្នាក់ៗ ក្នុងការស្នើសុំជួបសម្ដែងការគួរសមនេះជូនអង្គពិធីផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់មតិណែនាំល្អៗ ដល់ក្រុមនិស្សិត ដើម្បីជាគំនិតក្នុងការស្វែងយល់អំពីជំនាញរៀងៗខ្លួន និងជាប្រយោជន៍សម្រាប់ខ្លួនឯង និងប្រទេសជាតិ។ ក្នុងនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់មតិណែនាំអំពីរបៀបនៃការរៀនដោយត្រូវ៖

១.រៀនគិតឱ្យបានត្រឹមត្រូវ គិតឱ្យមានប្រយោជន៍

២.រៀននិយាយឱ្យត្រូវ តាមប្រធានបទ និយាយគេស្ដាប់បាន

៣.រៀនស្ដាប់ឱ្យបានច្បាស់ ស្ដាប់ដោយផ្ដោតអារម្មហ៍

៤.រៀនកត់ត្រា ស្ដាប់ហើយកត់ត្រាយកចំណុចសំខាន់ៗ

៥.រៀនត្រូវចេះសួរ ចេះបង្កើតសំណួរដោយខ្លួនឯង

៦.រៀនឆ្លើយ គឺឆ្លើយឱ្យត្រូវនិងសំណួរ ឆ្លើយចំណុចសំខាន់ៗ

បន្ទាប់មកឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់អនុសាសន៍ និងសំណូមពរមួយចំនួនដល់ក្មួយៗនិស្សិត៖ ១.ត្រូវស្វែងយល់ពីវប្បធម៌របស់ឆែកឱ្យបានច្បាស់ តាំងពីដើមរហូតមកដល់ពេលដែលប្រទេសរីកចម្រើនដូចសព្វថ្ងៃ។

២.ត្រូវស្គាល់ពីបាវចនាជាតិ និងចម្រៀងភ្លេងជាតិខ្លួនឯង ព្រមទាំងអត្ថន័យឱ្យបានច្បាស់លាស់

៣.ត្រូវគិតថាការទៅរៀននេះ គឺជាការចូលរួមចំណែកការកសាង និងអភិវឌ្ឍន៍ជាតិរបស់ខ្លួន

៤.សូមលើកទឹកចិត្តក្មួយៗថា ការរៀនសូត្រ គឺជាការប្រយុទ្ធ ដើម្បីឱ្យបានការទទួលស្គាល់ជាផ្លូវការរបស់ជាតិ

៥.សូមក្មួយៗត្រូវចេះកសាងមិត្តភាពរវាងគ្នា និងគ្នារវាងខ្លួនឯងជាមួយលោកគ្រូ អ្នកគ្រូ ទាំងអស់

៦.សូមយកការចេះដឹងជំនាញដែលទទួលបាន មកកសាងប្រទេសជាតិវិញ និងចែករំលែកដល់អ្នកដ៏ទៃ

៧.ត្រូវយកចិត្តទុកដាក់រក្សាសុខភាពខ្លួនឯងឱ្យបានល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត

៨.រក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយស្ថានទូតខ្មែរ ឬសមាគម ឬក្រុមយុវជនដែលមាននៅទីនោះ

៩.លើកទឹកចិត្តក្មួយៗ ឱ្យតាំងខ្លួនឯងម្នាក់ៗ ជាទូតសុឆន្ទៈ១រូបរបស់ប្រទេសខ្លួន

ជាទីបញ្ចប់ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី លើកទឹកចិត្ត និងគាំទ្រដល់ជ័យលាភីទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងត្រូវគិតថាជ័យលាភីម្នាក់ ជាបញ្ញវន្តម្នាក់របស់កម្ពុជា មានសេចក្ដីថ្លៃថ្នូរ និងជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ព្រមទាំងបានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗចំនួនមួយក្បាលផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        179
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm