រយៈពេល១១ខែនៃរាជរដ្ឋាភិបាលថ្មី មានគម្រោងវិនិយោគចំនួន២៣៧ ស្មើនឹងទុនជាង៦ពាន់លានដុល្លារ

2024/08/15 02:14:53 pm        268

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងថា ក្នុងរយៈពេល១១ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានគម្រោងវិនិយោគដែលបានអនុម័តរួចរាល់ ចំនួន២៣៧គម្រោង ដែលស្មើនឹងទុនជាង ៦ពាន់លានដុល្លារអាមេរិក ជាមួយនឹងការបង្កើតបាននូវការងារជាច្រើនម៉ឺនកន្លែងជូនពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី សក្ដានុពល នៃព្រែកជីកហ្វូណនតេជោ សម្រាប់ការអភិវឌ្ឍកម្ពុជា ដល់សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្រាប់ការវិនិយោគទាំងអស់នេះ មានមកពីកូរ៉េ ជប៉ុន បារាំង ស្វីស អាល្លឺម៉ង់ អូស្ត្រាលី អេស្បាញ និងចិនជាដើម ដែលការវិនិយោគ​ទាំងអស់នេះ គឺបានបង្ហាញពីការទុកចិត្តរបស់ពួកគេ មកលើរាជរដ្ឋាភិបាលថ្មី របស់កម្ពុជា។

ឯកឧត្តម បានបន្តថា ចំពោះទុនវិនិយោគនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃរាជរដ្ឋាភិបាល​អាណត្តិមុន គឺមានការកើនឡើងប្រមាណជាង ២០០ភាគរយ ដែលកាលនោះមានទុនត្រឹមជាង ២ពាន់លានដុល្លារអាមេរិក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសនេះ គឺនៅខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅកាន់ប្រទេសចិន អាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា ដើម្បីទាក់ទាញអ្នកវិនិយោគ មកដាក់ទុនបន្ថែមនៅកម្ពុជា ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា រយៈពេល១ឆមាស (៦ខែ) ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងចំនួន ១៩០គម្រោង ស្មើនឹងទុនវិនិយោគជាង ៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានត្រឹម១១៣គម្រោង មានទុនវិនិយោគជាង ១ពាន់លានដុល្លារ ដែលកើនឡើងចំនួន ៦៨ភាគរយ ៕អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm