បញ្ហាបន្តរកឃើញ Delta ប៉ះពាល់គម្រោងបើកសាលាមួយចំនួននៅខេត្តបន្ទាយមានជ័យ

2021/09/10 06:28:53 pm        565

បន្ទាយមានជ័យ៖ ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ប្រភេទវីរុសបំប្លែងថ្មីដែលតា (Delta) នៅក្នុង​ខេត្តបន្ទាយមានជ័យ រយៈពេលចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ និងគួរឲ្យ​ព្រួយបារម្ភ ដែលបានបញ្ហានេះ ធ្វើឲ្យគម្រោងបើកសាលាមួយចំនួន ក្នុងខេត្តក៏មានការប៉ះពាល់ផងដែរ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានមាន​ប្រសាសន៍ថា កត្តានៃការរកឃើញបន្ថែម នូវអ្នកឆ្លងវីរុសបំប្លែងថ្មីដែលតា អាជ្ញាធរនឹងបើក ឲ្យសិស្ស​ចូលរៀនតែប្រមាណជាង ៦០ភាគរយ នៃផែនការ ចំពោះសាលាដែលបានគ្រោងទុក ហើយសាលា​ទាំងអស់នោះនៅឆ្ងាយៗ មិនមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែសាលាដែលបាន​ផ្អាក គឺរៀនតាមអនឡាញ ។

ឯកឧត្តម បានបន្តថា ចំពោះខេត្តបន្ទាយមានជ័យ គឺមានគម្រោង បើកឲ្យសិស្សចូលរៀនវិញ នៅថ្ងៃច័ន្ទទី១៣ ខែកញ្ញា ឆ្នាំ២០២១ ហើយខេត្តក៏បានដាក់សំណើរនេះ ស្នើសូមទៅឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា រួចរាល់ហើយដែរ ។

នៅក្នុងខេត្តបន្ទាយមានជ័យ មានសាលារៀនសរុបចំនួន ៥១២ទីតាំង ក្នុងនោះមត្តេយ្យសិក្សា​មានចំនួន២១ ។ សាលាបឋមសិក្សាមានចំនួន ៤០៧ទីតាំង ។ សាលាមធ្យមសិក្សាមានចំនួន៨៤សាលា និងសាលាវិទ្យាល័យមួយចំនួន រួមទាំងសាលាឯកជន​ជាច្រើន​កន្លែងទៀត ។ ដោយគម្រោងរបស់ខេត្តនឹងមានការបើកឲ្យសិស្សចូលរៀនធម្មតា តាមបរិបទកូវីដ១៩ ការរៀនតាមបណ្ដុំ និងរៀនតាមអនឡាញ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា ចំនួន៨២៧ករណី ឈរនៅលេខរៀងទី២ បន្ទាប់រាជធានីភ្នំពេញ ដែលរកឃើញចំនួន ១ ២៥៦ករណី ។

ទន្ទឹមនឹងការបន្តរកឃើញ អ្នកឆ្លងវីរុសបំប្លែងថ្មីដែលតានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ត​អនុវត្ត​បំរាមគោចរនៅពេលយប់ ១សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ លើកលែងតែករណីមួយចំនួន ។ ដោយបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច នឹងត្រូវ​ទទួលទោស​ដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន ៕

អ​ត្ថបទ ៖ បាន សុខរិទ្ធ


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm