ការវិភាគ៖ ភាពចលាចលនៅបង់ក្លាដែស អាចនឹងពន្យឺតកំណែទម្រង់ហិរញ្ញវត្ថុ

2024/08/15 06:07:45 pm        171

ស្ថាប័នវាយតម្លៃហិរញ្ញវត្ថុ អេសអេនភី គ្លូប៊ល រ៉េតធីងស៍ (S&P Global Ratings) បាននិយាយកាលពីថ្ងៃពុធ (១៤ សីហា) ថា ភាពចលាចលនយោបាយនៅក្នុងប្រទេសបង់ក្លាដែស ទំនងជាធ្វើឱ្យកំណែទម្រង់ហិរញ្ញវត្ថុដែលបានគ្រោងទុកមានភាពយឺតយ៉ាវ ហើយបានបន្ថែមភាពទន់ខ្សោយនៅក្នុងវិស័យធនាគារដែលកំពុងជួបការលំបាករួចទៅហើយ។

នាយករដ្ឋមន្ត្រី លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានលាលែងពីតំណែង ហើយភៀសខ្លួនទៅឥណ្ឌាកាលពីសប្តាហ៍មុន បន្ទាប់ពីបាតុកម្មដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងលោកស្រី បានឈានដល់អំពើហិង្សាដ៏អាក្រក់បំផុតមួយចំនួនចាប់តាំងពីបង់ក្លាដែស ទទួលបានឯករាជ្យពីប៉ាគីស្ថាន នៅឆ្នាំ១៩៧១មក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥០នាក់ និងរបួសរាប់ពាន់នាក់។

អ្នកវិភាគឥណទាននៅស្ថាប័ន S&P Global Ratings បាននិយាយថា «យើងមើលឃើញហានិភ័យនៃភាពអសកម្មគោលនយោបាយ និងការធ្លាក់ចុះដ៏មានសក្តានុពលនៃកំណែទម្រង់ហិរញ្ញវត្ថុ»។ ទីភ្នាក់ងារវាយតម្លៃនេះបាននិយាយថា ភាពទន់ខ្សោយនៅក្នុងឧស្សាហកម្មធនាគាររួមមាន កង្វះសាច់ប្រាក់ ទ្រនាប់ដើមទុនស្តើង និងគុណភាពទ្រព្យសកម្មកាន់តែអាក្រក់ទៅៗ ខណៈការលាលែងពីតំណែងរបស់ក្រុមមន្ត្រីធនាគារកណ្តាលជាន់ខ្ពស់ អាចពន្យារពេលកំណែទម្រង់រចនាសម្ព័ន្ធដែលកំពុងបន្ត។

រដ្ឋាភិបាលបណ្ដោះអាសន្នមួយត្រូវបានតែងតាំងដើម្បីបិទចន្លោះប្រហោងនយោបាយ និងរៀបចំការបោះឆ្នោត ប៉ុន្តែការតវ៉ាបានពង្រីកដល់គោលដៅលើក្រុមមន្ត្រីដែលត្រូវបានតែងតាំងក្នុងអាណត្តិរបស់លោកស្រី Hasina រួមទាំងប្រធានធនាគារកណ្តាល និងអភិបាលរងចំនួនបួននាក់ ដែលបានលាលែងពីតំណែង។ ទេសាភិបាលធនាគារកណ្តាលថ្មីត្រូវបានតែងតាំងរួចហើយ ប៉ុន្តែភាពមិនច្បាស់លាស់ក្នុងវិស័យធនាគារនៅតែមាន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm