អ៊ុយក្រែន បន្តវាយរុលចូលតំបន់ Kursk របស់រុស្ស៊ី ខណៈបង្កើតតំបន់ទ្រនាប់យុទ្ធសាស្ត្រ

2024/08/15 06:20:46 pm        158

កងកម្លាំងរបស់អ៊ុយក្រែន បានបន្តវាយរុលទៅមុខបន្ថែមទៀតចូលទៅក្នុងតំបន់ ឃើស្ក៍ (Kursk) របស់រុស្ស៊ី កាលពីថ្ងៃពុធ (១៤ សីហា) ខណៈទីក្រុងគីវ បាននិយាយថា ការមានប្រៀបរបស់ខ្លួននឹងបង្កើតបានជាតំបន់ទ្រនាប់ការពារជាយុទ្ធសាស្ត្រដើម្បីការពារតំបន់ព្រំដែនរបស់ខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។

ប្រតិបត្តិការរបស់ទីក្រុងគីវ ចូលទៅក្នុងទឹកដីរុស្ស៊ី កាលពីសប្តាហ៍មុនបានធ្វើឱ្យទីក្រុងមូស្គូ មានការភ្ញាក់ផ្អើល និងបន្តទប់ទល់យ៉ាងសស្រាក់សស្រាំ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា លោកបានជួបមន្ត្រីជាន់ខ្ពស់ដើម្បីពិភាក្សាអំពីស្ថានភាពមនុស្សធម៌ និងការបង្កើតការិយាល័យបញ្ជាការយោធា «ប្រសិនបើចាំបាច់» នៅក្នុងតំបន់កាន់កាប់ ដែលទីក្រុងគីវ និយាយថាយកបានលើសពី ១.០០០គីឡូម៉ែត្រក្រឡា។

លោក Zelenskiy បានសរសេរនៅលើបណ្ដាញតេលេក្រាមថា «យើងបន្តវាយឆ្ពោះទៅមុខបន្ថែមទៀតនៅក្នុងតំបន់ Kursk» ពីមួយទៅពីរគីឡូម៉ែត្រនៅក្នុងតំបន់ផ្សេងៗគ្នា។ ក្រោយមក នៅក្នុងសុន្ទរកថានៅពេលយប់របស់ខ្លួន លោក Zelenskiy បានលើកឡើងពីការកើនឡើងនៃចំនួនឈ្លើយសឹករុស្ស៊ី ដែលត្រូវបានចាប់ខ្លួននៅតំបន់ Kursk ហើយអាចត្រូវបានដោះដូរជាមួយយុទ្ធជនអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្តេជ្ញាបណ្តេញកងទ័ពអ៊ុយក្រែនចេញ។ លោកនិយាយថា អ៊ុយក្រែន ដោយមានការគាំទ្រពីលោកខាងលិច មានបំណងផ្តល់ឱ្យទីក្រុងគីវ នូវជំហរដ៏រឹងមាំនៅក្នុងលទ្ធភាពនៃកិច្ចចរចាបទឈប់បាញ់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាងមួយសប្តាហ៍រវាងភាគីទាំងពីរបានបរាជ័យក្នុងការបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ព្រំដែនមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        151
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm