ជើង​ហោះ​ហើរ​ដឹក​ជនបរទេស​ដំបូង​បាន​ហោះ​ចេញពី​រដ្ឋធានី​កា​ប៊ុល​ចាប់​តាំង​ពី​ការ​ដកទ័ព​អាមេរិក​

2021/09/10 06:32:11 pm        496

​អាហ្វហ្គានីស្ថាន៖ អ្នកដំណើរ​អន្តរជាតិ​រាប់​សិប​នាក់ ​រួម​ទាំង​ពលរដ្ឋ​អង់គ្លេស​បាន​ហោះ​ចេញពី​រដ្ឋធានី​កា​ប៊ុល ជា​ការ​ហោះហើរ​លើកដំបូង​ចាប់​តាំង​ពី​កងកម្លាំង​អាមេរិក​ បាន​ដក​ចេញពី​ប្រទេស​នេះ​។​ ​ជើង​ហោះ​ហើរ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Qatar Airways បាន​ចុះ​ចត​នៅ​រដ្ឋធានី​ដូ​ហា ប្រទេស​កាតា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ជាមួយ​នឹង​ការហោះហើរ​លើក​ទី២​នៅ​ថ្ងៃ​សុក្រ​នេះ​។

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​ លោក Antony Blinken បាន​ជំរុញ​ឱ្យ​មាន​ការ​ជួយ​ជម្លៀស​មនុស្ស ​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កាតា​នា​ពេល​ថ្មីៗ​នេះ​។​ ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​រយ​នាក់​ដែល​បាន​ជួយ​ដល់​យោធា​អាមេរិក ​មិន​អាច​ចេញពី​ប្រទេស​នេះ​តាម​យន្តហោះ​អាមេរិក​កាលពី​ខែ​មុន​បានទេ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍​ថា ​មនុស្ស ១១៣នាក់​នៅលើ​យន្តហោះ​នោះ​។​

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ​លោក Dominic Raab បាន​និយាយ​ថា ​ពលរដ្ឋ​អង់គ្លេស​ចំនួន ១៣​នាក់​បាន​មក​ដល់​ទី​ក្រុង​ដូ​ហា​ហើយ និង​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កាតា​ក្នុង​ការ​សម្របសម្រួល​ជើង​ហោះហើរ​។​ ជនបរទេស​ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាង ១២៤.០០០​នាក់​ដែល​ភ័យខ្លាច​ថា​នឹង​មាន​ការ​សង​សឹក​ពី​ពួក​តា​លី​បង់ ​ត្រូវ​បាន​ចាក​ចេញពី​ប្រទេស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm