ប្រធានាធិបតីទួរគី ប្រាប់ប្រធានអាជ្ញាធរប៉ាឡេស្ទីនថា នឹងបន្តបង្កើនសម្ពាធលើអ៊ីស្រាអែល

2024/08/15 07:00:44 pm        171

ការិយាល័យប្រធានាធិបតីនិយាយថា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយទៅកាន់ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃពុធថា ទួរគីនឹងបន្តគាំទ្របុព្វហេតុប៉ាឡេស្ទីន និងជំរុញសហគមន៍អន្តរជាតិឱ្យបង្កើនសម្ពាធលើអ៊ីស្រាអែល។

ការិយាល័យរបស់លោក Erdogan បាននិយាយនៅក្នុងសារបង្ហោះនៅលើបណ្តាញ X ថា សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍន៍ថ្មីៗ និងជំហានដែលត្រូវអនុវត្តសម្រាប់បទឈប់បាញ់រយៈពេលយូរអង្វែង និងសន្តិភាពនៅតំបន់ហ្កាហ្សា។

លោក Erdogan បានថ្កោលទោសសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងបានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួនថា នៅស្ងៀម និងបន្តគាំទ្រអ៊ីស្រាអែល។

លោក Erdogan បានប្រាប់លោក Abbas ថា ប្រទេសទាំងអស់ ជាពិសេសនៅក្នុងពិភពមូស្លីម គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបទឈប់បាញ់បន្ទាន់ នៅក្នុងតំបន់ហ្កាហ្សា និងការដឹកជញ្ជូនជំនួយមនុស្សធម៌ដោយពុំមានការរំខានចូលទៅដែនដីប៉ាឡេស្ទីន។

លោក Abbas គ្រោងនឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំវិសាមញ្ញនៅសភា ប្រទេសទួរគី នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសទួរគី បានរិះគន់ខ្លាំងៗចំពោះសង្គ្រាមនេះ និងបានបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយប្រទេសអ៊ីស្រាអែល និងបានដាក់សំណើដើម្បីចូលរួមក្នុងសំណុំរឿងរបស់ប្រទេសអាហ្វ្រិកខាងត្បូង នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។

លោក Erdogan ដែលធ្លាប់ជាអ្នកគាំទ្រក្រុមហាម៉ាស បាននិយាយថា ប្រទេសទួរគី ក៏ធ្លាប់មានផែនការអញ្ជើញមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ដែលត្រូវបានគេធ្វើឃាត នៅទីក្រុងតេអេរ៉ង់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm