ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់មនុស្ស ១.000នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ នៅក្នុងតំបន់ហ្កា ហ្សាស្ទ្រីប ដោយសារតែការបន្តបិទច្រកឆ្លងកាត់រ៉ាហ្វា (Rafah) របស់កងទ័ពអ៊ីស្រាអែល អស់រយៈពេលជាង១០០ថ្ងៃ។

លោក Ismail Thawabteh ប្រធានការិយាល័យនេះ បានប្រាប់សន្និសីទសារព័ត៌មាន នៅមន្ទីរពេទ្យ Al-Aqsa នៅភាគកណ្តាលហ្កាហ្សាថា ការរឹតបន្តឹងរបស់អាជ្ញាធរអ៊ីស្រាអែលលើការធ្វើដំណើរសម្រាប់អ្នកជំងឺ ២៥.000នាក់ និងបុគ្គលដែលរងរបួស កំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស បាននាំឲ្យមនុស្សជាង ១.000នាក់ ស្លាប់ ក្នុងរយៈពេល ១០០ថ្ងៃ កន្លងទៅនេះ។
លោក Thawabteh បានព្រមានថា បុគ្គលដែលនៅសេសសល់ ប្រឈមមុខនឹងការគំរាមកំហែងនៃការស្លាប់ ដោយសារតែការបដិសេធមិនទទួលបានការព្យាបាលវេជ្ជសាស្រ្តរដល់ពួកគេ។

លោក Thawabteh បានគ្រប់គ្រងទាំងអាជ្ញាធរអ៊ីស្រាអែល និងរដ្ឋបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវចំពោះផលវិបាកធ្ងន់ធ្ងរនៃការបិទច្រកឆ្លងកាត់រ៉ាហ្វា រួមទាំងការរារាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត គណៈប្រតិភូសុខាភិបាល និងជំនួយមនុស្សធម៌។
ច្រកឆ្លងកាត់នេះ ត្រូវបានបិទ ចាប់តាំងពីកងទ័ពអ៊ីស្រាអែល បានប្រកាសពីការដាក់ការគ្រប់គ្រងរបស់ខ្លួនលើភាគីប៉ាឡេស្ទីន កាលពីថ្ងៃទី ៧ ខែឧសភា។
ដោយស្ថិតនៅចន្លោះតំបន់ហ្កាហ្សានិងអេហ្ស៊ីប ច្រកឆ្លងកាត់រ៉ាហ្វា គឺជាច្រកសំខាន់សម្រាប់ដឹកជញ្ជូនអ្នករបួស និងអ្នកជំងឺ ទៅព្យាបាលនៅបរទេស និងផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះចូលទៅក្នុងដែនដីនេះ។