ទិន្នន័យប្រអប់ខ្មៅ៖ យន្តហោះប្រេស៊ីល បានធ្លាក់ ១នាទីបន្ទាប់ពីពីឡុតដឹងថា មានបញ្ហា

2024/08/15 09:38:27 pm        324

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក គ្លូបូ (Globo) បាននិយាយកាលពីថ្ងៃពុធ (១៤ សីហា) ថាអាជ្ញាធរស៊ើបអង្កេតការធ្លាក់យន្តហោះប្រេស៊ីល ដែលបានសម្លាប់មនុស្សទាំង ៦២នាក់នៅលើយន្តហោះកាលពីសប្តាហ៍មុននៅទីក្រុង វីញ៉េដូ (Vinhedo) ក្បែរទីក្រុង សៅប៉ូឡូ (Sao Paulo) ឥឡូវនេះមានប្រតិចារិក (ទិន្នន័យបកប្រែ) ពេញលេញនៃ «ប្រអប់ខ្មៅ» ប៉ុន្តែខ្លឹមសារក្នុងនោះមិនបានពន្យល់ភ្លាមៗពីមូលហេតុនៃឧបទ្ទវហេតុនេះទេ។

ទិន្ន័យពីឧបករណ៍ថតសំឡេងកាប៊ីនយន្ដហោះនោះ បង្ហាញថាអ្នកយន្តហោះទីមួយ (ពីឡុត) និងអ្នកបើកយន្តហោះទីពីរ (សហពីឡុត) បានកត់សម្គាល់បញ្ហាពីការបាត់បង់រយៈកម្ពស់ហោះហើរប្រហែលមួយនាទីមុនពេលធ្លាក់ នេះបើតាមទូរទស្ស Globo រាយការណ៍ កាលពីល្ងាចថ្ងៃពុធ ដោយសម្អាងដល់ប្រភពដែលកំពុងធ្វើការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ។

យោងតាមទូរទស្សន៍ Globo ទិន្ន័យនេះគ្របដណ្តប់ប្រហែលពីរម៉ោងនៃការថតសំឡេង រួមទាំងសំណួររបស់សហពីឡុតបន្ទាប់ពីគិតថាមានបញ្ហាកំពុងកើតឡើង ហើយនិយាយថា យន្តហោះត្រូវការ «ថាមពលបន្ថែមទៀត» ដើម្បីឱ្យមានស្ថេរភាព។

កងកម្លាំងអាកាសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុននៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពីឡុតមិនបានរាយការណ៍ពីស្ថានភាពអាសន្ន ឬលក្ខខណ្ឌអាកាសធាតុមិនល្អអ្វីនោះទេ។ ទូរទស្សន៍ Globo បាននិយាយថា យោងតាមអ្នកដែលកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ការវិភាគនៃសំឡេងតែម្យ៉ាងនឹងមិនអាចកំណត់មូលហេតុនៃការធ្លាក់ភ្លាមៗបាននោះទេ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        51
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        54
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm