បេសកកម្មរុស្ស៊ីប្រចាំ UN មើលឃើញថា សព្វាអាវុធរបស់អាមេរិកត្រូវទីក្រុងគីវប្រើ នៅក្នុងតំបន់Kursk

2024/08/15 09:53:12 pm        658

លោក Dmitry Polyansky អនុប្រធានតំណាងអចិន្ត្រៃយ៍ទី១របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានប្រាប់អ្នកសារព័ត៌មានថា ការប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកដោយអ៊ុយក្រែនក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ខ្លួនលើតំបន់ Kursk នឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង។

អ្នកការទូតរូបនេះ បាននិយាយថា៖«ការប្រើប្រាស់អាវុធរបស់អាមេរិកនៅតំបន់ Kursk នៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀតសម្រាប់ពួកយើង គឺជាទង្វើនៃការធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង ហើយវានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ យើងកំពុងនិយាយយ៉ាងច្បាស់អំពីរឿងនេះ ជាមួយសហសេវិកអាមេរិករបស់យើង»។

មុននេះ សារព័ត៌មាន Bloomberg បាននិយាយដោយសំដៅលើប្រភពរបស់ខ្លួនថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានផ្តល់ «ការគាំទ្រ» ដល់អ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី។

ការវាយប្រហារឆ្លងព្រំដែនដ៏ធំ នៅលើតំបន់ Kursk បានចាប់ផ្តើម កាលពីថ្ងៃទី ៦ ខែសីហា។ ការព្រមានអំពីការវាយប្រហារដោយមីស៊ីល ត្រូវបានចេញម្តងហើយម្តងទៀត នៅក្នុងតំបន់ព្រំដែននេះ។ យោងតាមរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាព ជនស៊ីវិល ១២នាក់ បានស្លាប់ និង មនុស្ស ១២១នាក់ បានរងរបួស ក្នុងនោះមានកុមារ ១០នាក់។ មនុស្សចំនួន ៦៩នាក់ បានរងរបួសដោយសារការបាញ់ផ្លោង នៅតំបន់ Kursk កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយក្នុងនោះ ១៧នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មនុស្សជាង ១២.០០០នាក់ បានចាកចេញ ឬត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន ចំពេលមានការវាយប្រហារដោយទាហានអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm