ម៉ូតូចំនួន១៣គ្រឿង ត្រូវបានផ្តល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព

2024/08/15 03:06:52 pm        476

ឧត្តរមានជ័យ៖ ម៉ូតូំនួន១៣គ្រឿង និងគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់​អគ្គ​ស្នងការ​នគរបាលជាតិ ត្រូវបាន​ប្រគល់ជូន​ដល់អង្គភាពទីបញ្ជាការ​វរសេនាតូចនគរបាលការពារ​ព្រំដែនគោកលេខ៧០២ ទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សម្រាប់ទុកបម្រើការងារក្នុងអង្គភាព នៅព្រឹកថ្ងៃទី១៥សីហា ឆ្នាំ២០២៤នេះ។

ក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តឧត្តរមានជ័យ ធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីឯកឧត្តមអភិសតិ្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ចំពោះក្តីនឹករលឹកមកដល់បងប្អូន​កងកម្លាំងទាំងអស់គ្រប់ៗគ្នា ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងបានធ្វើការ​កោតសសើរ​វាយតម្លៃខ្ពស់ចំពោះ​កងកម្លាំង​វរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៧០២ ដែលជានិច្ចជាកាលបានខិតខំបំពេញតួនាទីការងារស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏​បានណែនាំ​ដល់កងកម្លាំងទាំងអស់​ត្រូវក្តាប់​សភាពការណ៍​រួមតាមខ្សែបន្ទាត់ព្រំដែនឲ្យបានល្អប្រសើរ ​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង​ត្រូវទប់ស្កាត់​ឲ្យខាន​តែ​បានរាល់សកម្មភាពផ្សេងៗចំពោះក្រុមជ្រុលនិយម​ដែលចង់ធ្វើការ​ញុះញង់​ប្រឆាំង​នឹងរដ្ឋាភិបាល​ស្របច្បាប់​ត្រូវធ្វើការ​ទប់ស្កាត់​បង្រ្កាប​ឲ្យបានទាន់​ពេលវេលា និង​មិន​ត្រូវឲ្យមាន​សកម្មភាព​ទាំងអស់នោះ​បានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោស្នងការខេត្ត ក៏​បានប្រគល់ម៉ូតូចំនួន ១៣គ្រឿង និង​គ្រឿង​ឧបភោគ-បរិភោគ​មួយចំនួន ដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនកោគលេខ៧០២ សម្រាប់​បំរើជាប្រយោជន៍​ក្នុងការងារបម្រើដល់សង្គមផងដែរ៕

 

អត្ថបទដែលទាក់ទង

ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆមាស
2025/06/30 11:59:02 am        1
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រំលឹកដល់យោធិន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់ ត្រូវត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈដែលរាជរដ្ឋាភិបាលបំពាក់ឲ្យ ២៤ម៉ោង លើ២៤ម៉ោង
2025/06/30 10:59:22 am        1
សហគ្រិនក្នុងស្រុកកំពុងស្រូបយកផលិតផលពីវិស័យកសិកម្មកែច្នៃ ដើម្បីគាំទ្រ​ដល់​ទីផ្សារ​ក្នុង​ស្រុក
2025/06/30 10:58:15 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកពន្លត់អគ្គិភ័យពីរនាក់ ត្រូវបានបាញ់សម្លាប់ខណៈកំពុងទប់ស្កាត់អគ្គិភ័យនៅរដ្ឋ Idaho

2025/06/30 12:04:26 pm
​អ៊ីរ៉ង់៖ មនុស្ស៧១នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើពន្ធនាគារ Evin
2025/06/30 12:00:24 pm
​ឯកឧត្តម ម៉ឹង សំផន ដឹកនាំក្រុមការងារចុះជួយស្រុកចន្ទ្រា ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​គណបក្ស​ប្រចាំឆមាស
2025/06/30 11:59:02 am
​អ៊ុយក្រែន៖ អាកាសយានិកF-16 ត្រូវបានសម្លាប់ខណៈវាយរុញច្រានការវាយប្រហារតាមអាកាសរបស់រុស្ស៊ី
2025/06/30 11:57:09 am
​ក្រុមអ្នកតវ៉ា ទាមទារឱ្យលុបចោលបំណុល និងផលប៉ះពាល់អាកាសធាតុ នៅមុនកិច្ចប្រជុំកំពូលរបស់ UN
2025/06/30 11:52:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/26 06:17:16 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/29 01:20:49 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/30 01:13:41 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am