អេហ្ស៊ីប បង្កើនកិច្ចពិភាក្សាជាមួយ អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងទួរគី ដើម្បីទប់ស្កាត់វិបត្តិក្នុងតំបន់

2024/08/15 10:11:09 pm        29

ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរបស់លោក នៅក្នុងប្រទេសអារ៉ាប់រួម (UAE) អារ៉ាប៊ីសាអ៊ូឌីត និងទួរគី ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ភាពតានតឹងក្នុងតំបន់ រួមទាំងវិបត្តិស៊ូដង់ និងសង្គ្រាមនៅតំបន់ហ្កាហ្សាស្ទ្រីប។ 

កិច្ចពិភាក្សាដាច់ដោយឡែករបស់លោក Abdelatty ជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al Nahyan រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Faisal bin Farhan Al Saud និងរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានផ្តោតលើ «វិធីសម្របសម្រួល និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ភាពតានតឹង ក្នុងតំបន់បច្ចុប្បន្ន និងធ្វើឲ្យស្ថានភាពស្ថិតក្នុងការគ្រប់គ្រងបាន»។

ក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា កិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ក៏បានផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលក្នុងតំបន់ និងអន្តរជាតិដែលកំពុងបន្ត ដើម្បីឈានដល់បទឈប់បាញ់ នៅក្នុងប្រទេសស៊ូដង់រវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ា គាំទ្ររហ័ស និងបទឈប់បាញ់មួយទៀតនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាការវិវឌ្ឍនៅក្នុងតំបន់ញកអាហ្វ្រិកផងដែរ។ 

ការពិភាក្សានេះ បានកើតឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងលីបង់ ចាប់តាំងពីការសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Fouad Shokor និងជនស៊ីវិល ៧នាក់ នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើអគារមួយ នៅភាគខាងត្បូងទីក្រុងបេរូត កាលពីថ្ងៃទី ៣០ន ខែកក្កដា បន្ទាប់ពីមេដឹកនាំហេសបូឡា លោក Hassan Nasrallah បានប្តេជ្ញាឆ្លើយតបយ៉ាងជាក់លាក់និងគួរឲ្យឈឺចាប់បំផុត។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm