អាមេរិក ដាក់សម្ពាធលើមេបញ្ជាការកងទ័ពស៊ូដង់ ខណៈកិច្ចចរចាបទឈប់បាញ់ ចាប់ផ្តើម

2024/08/15 10:18:08 pm        68


សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានបញ្ចុះបញ្ចូលដល់កងទ័ពស៊ូដង់ ឱ្យចូលរួមក្នុងកិច្ចចរចាស្តីពីការបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម ខណៈកិច្ចពិភាក្សាបានបើកក្នុងប្រទេសស្វីស ដោយមានតែការចូលរួមពីភាគីប្រជែងរបស់ខ្លួនតែប៉ុណ្ណោះ។ សង្រ្គាម បានផ្ទុះឡើងតាំងពីខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ ក្រោមការគ្រប់គ្រងរបស់លោក Abdel Fattah al-Burhan និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដឹកនាំដោយអតីតអនុប្រធានរបស់លោក គឺលោក Mohamed Hamdan Daglo ។

ដោយលោក Burhan ពុំបានបង្ហាញខ្លួនសម្រាប់ការចាប់ផ្តើមកិច្ចចរចា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានអំពាវនាវដោយផ្ទាល់ទៅលោក តាមទូរស័ព្ទដើម្បីឲ្យចូលរួម។ អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បាននិយាយថា លោក Blinken បាននិយាយឡើងវិញពីតម្រូវការសម្រាប់ការចូលរួម នៅក្នុងការសន្ទនារបស់លោកជាមួយ លោក Burhan ។

លោក Patel និយាយថា លោក Blinken បានប្រាប់លោក Burhan ពី «តម្រូវការបន្ទាន់» សម្រាប់ភាគីទាំងពីរ ដើម្បីបញ្ចប់សង្រ្គាម និងធានាបានដំណើរការចូលនៃជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ូដង់រាប់លាននាក់ ដែលកំពុងរងគ្រោះ។ លោក Tom Perriello បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសស៊ូដង់ បាននិយាយបន្ទាប់ពីបើកសម័យប្រជុំថា វាជាពេលវេលាដ៏ប្រសើរសម្រាប់សំឡេងគ្រាប់កាំភ្លើងដែលត្រូវស្ងាត់ស្ងៀម។

កិច្ចពិភាក្សា ដែលអាចមានរយៈពេលរហូតដល់ទៅ ១០ ថ្ងៃ កំពុងត្រូវបានធ្វើឡើងដោយបិទទ្វារ ក្នុងទីតាំងពុំបានបង្ហាញនៅក្នុងប្រទេសស្វីស។ ខណៈគណៈប្រតិភូកងកម្លាំងគាំទ្ររហ័ស(RSF) កំពុងចូលរួម កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) មិនសប្បាយចិត្តចំពោះរបៀបដែលរៀបចំដោយទីក្រុងវ៉ាស៊ីនតោននោះទេ។

រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយប្រទេសស៊ូដង់ លោក Graham Abdelkader បាននិយាយនៅមុនកិច្ចពិភាក្សាថា រដ្ឋាភិបាល ច្រានចោល «អ្នកសង្កេតការណ៍ ឬអ្នកចូលរួមថ្មីណាមួយ» បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានទទូចឲ្យមានការចូលរួមរបស់ប្រទេសអារ៉ាប់រួម ជាអ្នកសង្កេតការណ៍។

កងទ័ពស៊ូដង់ បានចោទប្រកាន់ប្រទេសអារ៉ាប់រួមម្តងហើយម្តងទៀតថា បានគាំទ្រកងកម្លាំងគាំទ្ររហ័ស ដែលការចោទប្រកាន់នេះប្រទេសអារ៉ាប់រួមបាន បដិសេធ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm