តើមានអ្វីកើតឡើងនៅខាងក្នុងអ៊ីរ៉ង់ ខណៈពិភពលោករង់ចាំការសងសឹក ចំពោះអ៊ីស្រាអែល?

2024/08/15 10:33:23 pm        117


ខណៈដែលពិភពលោកកំពុងរង់ចាំជំហានបន្ទាប់របស់អ៊ីរ៉ង់ នៅក្រៅប្រទេស ការពិភាក្សានៅក្នុងសាធារណរដ្ឋអ៊ិស្លាមមួយនេះ មិនមែនគ្រាន់តែជាអ្វី ដែលការវាយប្រហារសងសឹកជាមួយអ៊ីស្រាអែល នឹងមានអត្ថន័យសម្រាប់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានអត្ថន័យ សម្រាប់សេដ្ឋកិច្ច និងសេរីភាពរបស់ប្រទេសនេះផងដែរ។

នៅពេលដែលភាពតានតឹង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឡើងកម្ដៅខ្លាំងឡើងៗ ការពិភាក្សាផ្ទៃក្នុងក្នុងរបស់អ៊ីរ៉ង់ ផ្តោតលើផលវិបាកដែលអាចកើតមានពីការវាយប្រហារសងសឹកនេះ។ រដ្ឋាភិបាលអ៊ីរ៉ង់ ដែលដឹកនាំដោយប្រធានាធិបតីជាប់ឆ្នោតថ្មី លោក Masoud Pezeshkian ប្រឈមនឹងសម្ពាធ ក្នុងការឆ្លើយតបទៅនឹងការធ្វើឃាតលើមេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នាពេលថ្មីៗនេះ នៅក្នុងទីក្រុងតេអេរ៉ង់ ដែលគេជឿថា ជាស្នាដៃរបស់អ៊ីស្រាអែល។ តែអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីលើបញ្ហានេះឡើយ។

ហើយស្របពេលដែលមន្ត្រីអ៊ីរ៉ង់អះអាងនូវសិទ្ធិសងសឹករបស់ខ្លួន ក្តីបារម្ភលើការធ្លាក់ចុះសេដ្ឋកិច្ច និងនយោបាយបានរីកធំឡើង ដ្បិតប្រទេសនេះមានភាពផុយស្រួយរួចទៅហើយ ដោយសារការដាក់ទណ្ឌកម្ម និងភាពចលាចលផ្ទៃក្នុង។

ប្រជាជនអ៊ីរ៉ង់មួយចំនួន ដូចជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាម្នាក់ឈ្មោះ Omid បារម្ភថា ការសងសឹកហួសហេតុ អាចជួបនឹងផលវិបាកធ្ងន់ធ្ងរ ខណៈអ្នកផ្សេងទៀត បានលើកឡើងថា អ៊ីរ៉ង់អាចឆ្លើយតបតាមវិធីជាក់លាក់ ឬសម្ងាត់ជាងនេះ។ យ៉ាងណាក្ដី ភាពមិនស្រណុកចិត្ត កំពុងវិលវល់ក្នុងចំណោមសាធារណជនទូទៅអំពីលទ្ធភាពនៃជម្លោះកាន់តែរីករាលដាលធំឡើងៗ ដោយអ្នកស្រុកមួយចំនួនបានគាំទ្រឲ្យមានវិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសវាងកុំឲ្យភាពតានតឹងមានខ្លាំងឡើងៗ។

ទន្ទឹមនឹងនោះ កិច្ចខិតខំប្រឹងប្រែងការទូតពីបណ្ដាប្រទេសធំៗ នៅតែបន្តមាន ដោយប្រធានាធិបតីអាមេរិក លោក Joe Biden លើកឡើងថា អ៊ីរ៉ង់អាចនឹងបោះបង់ចោលការសងសឹក ប្រសិនបើឈានដល់បទឈប់បាញ់ នៅតំបន់ហ្កាហ្សា។ តែទោះជាយ៉ាងនេះក្តី បណ្ដាអ្នកដឹកនាំរបស់អ៊ីរ៉ង់ នៅតែប្រកាន់ជំហររបស់ខ្លួន ដោយច្រានចោលការអំពាវនាវរបស់លោកខាងលិច ដែលចង់ឲ្យបន្ធូរបន្ថយភាពតានតឹងនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm