ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសឥណ្ឌាថា ទីក្រុងមូស្គូ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រដែលមានឯកសិទ្ធិពិសេសជាមួយទីក្រុងញូវដែលី ហើយមានបំណងធ្វើឲ្យទំនាក់ទំនងមានការរីកចម្រើនបន្ថែមទៀត។
លោក ពូទីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដែលថ្លែងទៅកាន់ប្រធានាធិបតីឥណ្ឌា លោក Droupadi Murmu និងលោក នាយករដ្ឋមន្ត្រី Narendra Modi ថា៖ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្រដែលមានឯកសិទ្ធិពិសេសជាមួយឥណ្ឌា។ ខ្ញុំមានទំនុកចិត្តថា ការអនុវត្តប្រកបដោយស្ថិរភាពនៃកិច្ចព្រមព្រៀងដែលបានឈានដល់ បន្ទាប់ពីកិច្ចពិភាក្សានាពេលថ្មីៗនេះរបស់យើងនៅទីក្រុងមូស្គូ នឹងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរុស្ស៊ី-ឥណ្ឌា»។
យោងតាមប្រធានាធិបតីរុស្ស៊ី នេះពិតជាឆ្លើយតបនឹងផលប្រយោជន៍របស់ប្រជាជនជាមិត្តនៃប្រទេសទាំងពីរ ហើយស្របតាមការពង្រឹងសន្តិសុខ និងស្ថិរភាពអន្តរជាតិ។