រដ្ឋាភិបាលយេម៉ែន ទាមទារឲ្យ UN ផ្លាស់ទីតាំងទៅទីក្រុង Aden បន្ទាប់ពីក្រុមហ៊ូទី ដណ្តើមយកការិយាល័យ OHCHR

2024/08/15 10:44:04 pm        32

រដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេម៉ែន បានអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត ផ្លាស់ប្តូរទីតាំងប្រតិបត្តិការរបស់ពួកគេ ទៅកាន់ទីក្រុងកំពង់ផែ Aden ភាគខាងត្បូង បន្ទាប់ពីការដណ្តើមយកការិយាល័យស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងសាណា ដោយកងកម្លាំងហ៊ូទី ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសយេម៉ែន លោក Moammar Al-Eryani បានចេញសេចក្តីថ្លែងការណ៍មួយតាមប៉ុស្តិ៍ទូរទស្សន៍រដ្ឋ ដោយអំពាវនាវឱ្យ «បេសកកម្មអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ និងអង្គការអន្តរជាតិ ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសយេម៉ែន ផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ពួកគេជាបន្ទាន់ ទៅកាន់រដ្ឋធានី Aden បណ្តោះអាសន្នរបស់ប្រទេស ។

ការអំពាវនាវឱ្យមានការផ្លាស់ប្តូរទីតាំងនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការកើនឡើងការព្រួយបារម្ភផ្នែកសន្តិសុខ និងការកើនឡើងការលំបាកក្នុងការក្សាប្រតិបត្តិការផ្នែកការទូត និងមនុស្សធម៌ នៅក្នុងតំបន់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទី។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងសាណា ធ្វើឡើងដោយកងកម្លាំងហ៊ូទី ដោយនិយាយថា ឧបទ្ទវហេតុនេះគឺជា ការវាយប្រហារដ៏ធ្ងន់ធ្ងរលើសមត្ថភាពរបស់អង្គការសហប្រជាជាតិក្នុងការអនុវត្តអាណត្តិរបស់ខ្លួន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោកបានទាមទារឲ្យ កងកម្លាំងហ៊ូទី ត្រូវតែចាកចេញពីទីតាំងនោះ ហើយប្រគល់ទ្រព្យសម្បត្តិ និងទ្រព្យសកម្មទាំងអស់ជាបន្ទាន់ ហើយបានបន្តការអំពាវនាវឱ្យដោះលែងបុគ្គលិកអង្គការសហប្រជាជាតិជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវអ្នកដែលត្រូវបានឃុំខ្លួនក្នុងប្រទេសយេម៉ែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm