ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីប្រកាសតែងតាំងមុខតំណែងអភិបាលរងខេត្តពោធិ៍សាត់

2024/08/15 11:22:53 pm        642

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងមុខតំណែងអភិបាលរងនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្តនិងបានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំ និងសង្កាត់ជាច្រើនទៀត។

យោងតាមអនុក្រឹត្យលេខ៨០៩អនក្រ.តតរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី០៧ខែសីហាឆ្នាំ២០២៤ត្រូវបានតែងតាំងមុខតំណែងលោក ហេង សុភាណា ពីអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញមកជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត បានសម្តែងនូវការគោរពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានពិនិត្យវាយតម្លៃ គាំទ្រនិងប្រគល់តួនាទីភារកិច្ចជាអភិបាលរងនៃគណៈអភិបាលខេត្តនាពេលនេះ។ជាការឆ្លើយតបលោកបានប្តេជ្ញាចិត្ត គោរព អនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា សហការជាមួយក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ មានសិលធម៌ សេចក្តីថ្លៃថ្នូ ប្រកាន់នូវសច្ចះធម៌ យុត្តិធម៌ គុណធម៌ លើកកម្ពស់ស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងល្អនិងខិតខំបង្កើនសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការសិក្សាស្វែងយល់និងរៀនសូត្រពីរៀមច្បងនៅជុំវិញខ្លួនដើម្បីបង្កើនប្រសិទ្ធិភាពការងារបម្រើប្រជាពលរដ្ឋ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មីដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះនឹងអនុវត្តតួនាទី ភារកិច្ច សហការសាមគ្គីឯកភាពផ្ទៃល្អក្នុងជួរ ក្រុមប្រឹក្សា គណៈអភិបាល ខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពកាន់តែមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ឯកឧត្តមសូមឱ្យលោកអភិបាលរងថ្មីក៏ដូចអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ខិតខំដោះស្រាយបញ្ហាប្រឈមនានាដូចជាវិវាទដីធ្លី ទប់ស្កាត់នូវរាល់ បទល្មើសរំលោភកាន់កាប់រុករានទន្ទ្រានយកដីព្រៃឈើរបស់ធ្វើជាកម្មសិទ្ធិ។បន្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការទាំងការដឹកនាំ គ្រប់គ្រងនិងរបៀបរបបំពេញការងារ។យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជម្រុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក មានកិច្ចសហការល្អជាមួយប្រទេសជិតខាង។ឯកឧត្តម បានលើកឡើងទៀតថា គោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាពជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពិនិត្យតាមដាននិងធ្វើការកែលម្អជាប្រចាំសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធិភាព តម្លាភាពនិងគណនេយ្យភាពចំពោះការងារផ្តល់សេវារដ្ឋបាល តាមរយៈអង្គភាពច្រកចេញចូលតែមួយដែលមានលក្ខណៈសាមញ្ញ ងាយស្រួល លឿនរហ័សនិងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ សូមបញ្ជាក់ថាបទពិសោធន៍របស់ លោក ហេង សុភាណា នៅឆ្នាំ២០០១ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនកណ្តៀងនៅឆ្នាំ២០០៥គ្រូបង្រៀននៅវិទ្យាល៏យពោធិ៍សាត់ឆ្នាំ២០០៩បុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្ត ឆ្នាំ២០១០ ប្រធានការិយា  ល័យនៅសាលាខេត្ត ឆ្នាំ២០១២នាយករងទីចាត់ការសាលាខេត្តឆ្នាំ២០១៣នាយករដ្ឋបាលសាលាខេត្ត ឆ្នាំ២០១៤ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង ឆ្នាំ២០២១ អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញរហូតក្លាយជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់នាពេលនេះ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm