កងកម្លាំងទិសទី១បន្ទាយមានជ័យ ប្ដេជ្ញាការពារប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ង ប្រមូលផ្ដុំបាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/15 11:35:31 pm        696

បន្ទាយមានជ័យ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមកងកម្លាំង ប្ដេជ្ញាការពារ​ ប្រឆាំងជាដាច់ខាតនូវការប៉ុនប៉ង ប្រមូលផ្ដុំ បាតុកម្មហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែងផល​ប្រយោជន៍ខ្លួនឯង ​លាប ពណ៌​លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិត​ធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (DTA)។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ក៏បានបន្តលេីកឡេីងថា ក្រោមការដឹកនាំ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់​ចេញគោល​នយោបាយបញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជានាពេលខាងមុខ ដោយក្នុងនោះក៏មានផងដែរ ការកំណត់តួនាទីភារកិច្ចប្រកបដោយភាពច្បាស់លាស់ ក្នុងការ​កែទម្រង់ និងធ្វើទំនើបកម្មកងទ័ព ដោយផ្តោតលើ ទំនើបកម្មរចនាសម្ព័ន្ធហ្វឹកហ្វឺន និងគ្រឿងបំពាក់​សម្រាប់កងយោធពលខេមរភូមិន្ទ ​ការពារអធិបតេយ្យភាពជាតិ ទប់ស្កាត់រាល់ការ រំលោភបំពាន និងការប៉ុនប៉ងធ្វើ​បដិវត្តពណ៌​តាមគ្រប់រូបភាព ដោយគោរពអនុវត្តតាមផែនការ កំណែទម្រង់របស់​មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥។

បេីតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ បានឱ្យដឹងថា អនុវត្តតួនាទីភារកិច្ច បទបញ្ជាសារាចរ សេចក្តីណែនាំ ប្រកបដោយការទទួលខុសត្រូវខ្ពស់ អង្គ ភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានខិតខំបន្តនិរន្តរភាពលើការងារហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពយោធិនសំដៅលើ យុទ្ធវិធី ឋានលេខា បច្ចេកទេសអាវុធថ្មើរជើង លំហាត់យុទ្ធដំណើរ ទ័ព និងបង្ក្រាប ការងារអប់រំនយោបាយ សតិអារម្មណ៍ ដោយផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដើម្បីបណ្តុះមនសិការ ស្នេហាជាតិ មាតុភូមិ និងប្រជាពលរដ្ឋជាប់ជាប្រចាំ ក្នុងគោលបំណងពង្រឹង សមត្ថភាពយោធិន ធានាបានធនធាន​មនុស្សសម្រាប់បន្តវេនក្នុងភារកិច្ចពង្រឹងប្រៀបការពារជាតិ សុខសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់អ្នកជំនាន់ក្រោយ។

លោកបានបញ្ជាក់ថា ​វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចំនួន៨០នាក់ យោធាចារ្យ ០៤នាក់ បម្រើការ និងគ្រប់គ្រង ចំនួន០៥នាក់ ដែលរយះពេលចំនួន៩១ថ្ងៃ(ចាប់ពីថ្ងៃទី១៥ ខែសីហា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤)៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm