រដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ បានកើតមាននៅតំបន់ Yilan ភាគឦសានរបស់កោះនេះ ដោយពេលនេះ មិនទាន់មានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនៅឡើយទេ។
រញ្ជួយដីបានធ្វើឲ្យមានរំញ័រដល់អគារនានា ក្នុងរដ្ឋធានីតៃប៉ិ។ រដ្ឋបាលអាកាសធាតុ បានប្រាប់ឲ្យដឹងថា រញ្ជួយដីមានជម្រៅ ៩គីឡូម៉ែត្រ ហើយស្ថិតនៅក្បែរឆ្នេរភាគឦសានរបស់កោះតៃវ៉ាន់។ អាជ្ញាធរបាននិយាយថា សេវារថភ្លើងក្រោមដី ក្នុងទីក្រុងតៃប៉ិ បានបន្តដំណើរការក្នុងល្បឿនយឺតៗជាងមុនភ្លាមៗ បន្ទាប់ពីមានការរញ្ជួយដីនោះ។
សូមបញ្ជាក់ថា កោះតៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះប្លាកែតចំនួន ២ របស់ផែនដី ហើយងាយនឹងមានគ្រោះរញ្ជួយដី។ កោះតៃវ៉ាន់បានជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏ធំបំផុតរបស់ខ្លួន ដោយយ៉ាងហោចណាស់ក៏មានរយៈពេល ២៥ឆ្នាំដែរ កាលពីខែមេសា ដែលជាហេតុការណ៍បានសម្លាប់មនុស្ស ៩នាក់ និងរបួសជាង ៩០០នាក់៕