តុលាការរុស្ស៊ីកាត់ទោសជនជាតិអាមេរិកាំងដើមកំណើតរុស្ស៊ីឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ពីបទក្បត់ជាតិ

2024/08/16 01:31:07 am        148

តុលាការរុស្ស៊ី បានកាត់ទោសស្ត្រីជនជាតិអាមេរិកដើមកំណើតរុស្ស៊ីម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំពីបទក្បត់ជាតិ បន្ទាប់ពីរូបនាងបានបរិច្ចាគប្រាក់ត្រឹមតែជាង ៥០ដុល្លារដល់អង្គការសប្បុរសធម៌គាំទ្រអ៊ុយក្រែនដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។

នាង Ksenia Karelina វ័យ ៣៣ឆ្នាំ បានផ្ដល់ចម្លើយពីភាពមានទោស ចំពោះការចោទប្រកាន់នេះ។ រូបនាងត្រូវបានឃុំខ្លួន នៅទីក្រុង Yekaterinburg របស់ប្រទេសរុស្ស៊ី កាលពីដើមឆ្នាំនេះ ខណៈពេលដែលទៅសួរសុខទុក្ខជីដូនជីតារបស់នាង។

សាលក្រមនេះត្រូវបានប្រកាស នៅថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ បន្ទាប់ពីមាននូវការកាត់ក្តីដោយបិទទ្វារ ក្នុងតុលាការ នៅតំបន់ Sverdlovsk ដែលដំណើការនោះបានបញ្ចប់ កាលពីសប្តាហ៍មុន។ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា នាង Karelina បានផ្ញើប្រាក់ ដើម្បីទិញគ្រឿងយុទ្ធោបករណ៍ និងគ្រាប់រំសេវ សម្រាប់កងទ័ពអ៊ុយក្រែន។ មេធាវីរបស់ជនជាប់ទោសរូបនេះ គឺលោក Mikhail Mushailov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា លោកនឹងប្តឹងឧទ្ធរណ៍ ចំពោះសាលក្រមនេះ។

គួរបញ្ជាក់ថា ការផ្តន្ទាទោសលើរូបនាងនេះកើតឡើងក្នុងរយៈពេល ២សប្តាហ៍ បន្ទាប់ពីប្រទេសរុស្ស៊ី និងលោកខាងលិច បានអនុវត្តការដោះដូរអ្នកទោសដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់ ដែលមនុស្ស ២៤នាក់ ក្នុងនោះរួមទាំងអតីតទាហានម៉ារីនអាមេរិក លោក Paul Whelan និងអ្នកសារព័ត៌មាន Evan Gershkovich របស់សារព័ត៌មាន Wall Street Journal ផងដែរ ត្រូវបានដោះលែង ជាផ្នែកនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលពាក់ព័ន្ធនឹងយ៉ាងហោចណាស់ប្រទេសចំនួន៧៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        109
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        102
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm