បាល់ទាត់៖ ក្លិប Brentford បានសំរេចក្នុងការនាំយកខ្សែការពារកណ្តាលដាណឺម៉ាក Mathias Jorgensen ដោយគ្មានតម្លៃផ្ទេរ។ កីឡាករវ័យ ៣១ឆ្នាំរូបនេះដែលគេស្គាល់ឈ្មោះថា Zanka នោះបានចុះហត្ថលេខា ១ឆ្នាំជាមួយក្រុមឡើងថ្មី Brentford។

Mathias Jorgensen បានចាកចេញពីក្លិបទួកគី Fenerbahce បន្ទាប់ពីកិច្ចសន្យាអស់សុពលភាព។ Jorgensen គឺជាសមាជិករបស់ក្រុមជំរើសជាតិដាណឺម៉ាក ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០ ដែលចាញ់អង់គ្លេស។ Zanka ក៏ធ្លាប់មានបទពិសោធនៅទឹកដីអង់គ្លេសផងដែរដោយធ្លាប់លេងឱ្យ Huddersfield Town នៅឆ្នាំ២០១៩ មុនពេលចាកចេញទៅទឹកដីអាល្លឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជាមួយ Fortuna Dusseldorf និង FC Copenhagen។ Brentford ចាប់ផ្តើមរដូវកាលនេះនៅ English Premier League ដោយឈ្នះ១ ស្មើ២ ខណៈថ្ងៃសៅរ៍ចុងសប្តាហ៍នេះនឹងត្រូវទទួល Brighton៕
អត្ថបទ៖នាង សុភាវុធ