ក្រុមស្ម័គ្រចិត្តនៅទីក្រុងម៉ូស្គូ បានវិចខ្ចប់ជំនួយមនុស្សធម៌សម្រាប់អ្នកស្រុកនៅតំបន់ Kursk ។ សម្ភារៈ មានចាប់ពីអាហារកំប៉ុង និងគ្រឿងទេស រហូតដល់ផលិតផលអនាម័យ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ។
អ្នកស្រី Irina Nikolaeva គឺជាអ្នកស្រុកមួយរូប និងបានសម្រាលបុត្រ អំឡុងសម័យសង្រ្គាម និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នេះគឺជាព្រឹត្តការណ៍មិនអាចថាមិនឆ្លើយតបនោះទេ ។ ខ្ញុំគិតថាវាគឺជាកាតព្វកិច្ចរបស់ខ្ញុំ ក្នុងនាមជាពលរដ្ឋរុស្ស៊ីដែលត្រូវជួយពួកគេតាមមធ្យោបាយមាន ។
គួរឲ្យដឹងថា ទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានរុលទៅមុខឆ្លងកាត់ព្រំដែនរុស្ស៊ីនៅព្រឹកថ្ងៃទី ៦ ខែសីហា ចូលទៅក្នុងតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី គឺជាសកម្មភាពមួយដែលលោក Putinចាប់ទុកថាជាការបង្ករឿងធំ ។
កាលពីខែមិថុនាកន្លងទៅ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងលទ្ធភាពនៃលក្ខខណ្ឌសន្តិភាព រួមទាំងតម្រូវការឲ្យទីក្រុងគីវ បោះបង់ចោលមហិច្ឆិតាចូលរួមជាសមាជិក អង្គការណាតូ និងដកទាហានរបស់ពួកគេទាំងអស់ចេញពីខេត្តចំនួន ៤ ដែលប្រកាសសិទ្ធិដោយទីក្រុងម៉ូស្គូ ។
ទីក្រុងគីវ និយាយថា ខ្លួនគឺជាជនរងគ្រោះនៃទឹកដីរចនាប័ទ្មអធិរាជដណ្តើមដោយលោក Putin ហើយពួកគេនិយាយថា ពួកគេត្រូវតែដណ្តើមគ្រប់គ្រងមកវិញទឹកដីទាំងអស់ដែលបាត់បង់ឲ្យទៅរុស្ស៊ី ហើយលោកខាងលិច និយាយថា ពួកគេនឹងមិនអនុញ្ញាតឲ្យលោក Putin ឈ្នះនោះឡើយ ។
ដោយឡែក កាលពីថ្ងៃចន្ទ អភិបាលតំបន់ Kursk និយាយថា អ្នកស្រុកជាង ១២ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញ ៕


