ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ជនប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ ត្រូវបានសម្លាប់ ដោយសារសកម្មភាពសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ។
ពួកគេនិយាយថា មកទល់នឹងថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ៤០.០០០៥នាក់ ពោលគឺស្មើនឹងប្រហែល ១,៧ភាគរយនៃចំនួនពលរដ្ឋសរុប ២,៣លាននាក់នៅក្នុងតំបន់ហ្កាហ្សា ។
ជាមួយនឹងចំនួនគ្រោះថ្នាក់នេះ ការវិភាគរូបភាពផ្កាយរណបបង្ហាញថា អគារជិត ៦០ភាគរយនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានខូចខាត ឬរងការបំផ្លិចបំផ្លាញ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។
រូបភាពផ្កាយរណបនេះ បង្ហាញទៀតថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទីក្រុងភាគខាងត្បូង Rafah បានរងការខូចខាតខ្លាំងបំផុត ។
តួលេខពីក្រសួងសុខាភិបាលសម្រាប់ចំនួនមនុស្សដែលត្រូវបានសម្លាប់ ពិតជាខុសប្លែកគ្នារវាងជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធ ដោយពួកគេបញ្ជាក់ថា ភាគច្រើននៃអ្នកស្លាប់ គឺជាកុមារ ស្រ្តី ឬមនុស្សចាស់ ។
នៅក្នុងខែនេះ យោធាអ៊ីស្រាអែលនិយាយថា ក្រុមភេរវកម្មជាង ១៥.០០០នាក់ ត្រូវបានសម្លាប់អំឡុងសង្រ្គាមនេះ ៕


