ភ្លៀងធ្លាក់ខ្លាំង បានបោកទូទាំងប្រជុំកោះ Balearic របស់ប្រទេសអេស្ប៉ាញ បណ្តាលឲ្យជន់លិចដងផ្លូវ បាក់ដើមឈើ និងបង្ខំឲ្យលុបចោលជើងហោះជាច្រើនវ៉ុល ។
ទីភ្នាក់ងារឧតុនិយមជាតិអេស្ប៉ាញ រក្សាការប្រកាសអាសន្នកម្រិតពណ៌ក្រហមនៅថ្ងៃព្រហស្បតិ៍នេះពីហានិភ័យខ្ពស់របស់ព្យុះ នៅតាមតំបន់ជាច្រើននៃប្រជុំកោះ Balearic ។
ចំណែកឯក្រុមអាជ្ញាធរក្នុងស្រុក បានហាមប្រាមរាល់សកម្មភាពខាងក្រៅទាំងអស់នាថ្ងៃព្រហស្បតិ៍នេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបិទតំបន់ភាគកណ្តាល Palma de Mallorca ហើយរថយន្តជាច្រើនគ្រឿង រងការខូចខាតដោយសារដើមឈើររលំបាក់ពីលើ នៅទូទាំងប្រជុំកោះ ។
ជើងហោះហើរជាង ៤០វ៉ុល នៅតាមអាកាសយានដ្ឋានក្នុងប្រជុំកោះ Balearic ត្រូវបានលុបចោល ចាប់តំាងពីព្យុះភ្លៀងកើតមានឡើង ហើយការពន្យាពេលជើងហោះហើរ ត្រូវបានគេរំពឹងថានឹងបន្តពេញមួយថ្ងៃ ។
ដោយឡែក មនុស្ស ៩នាក់ បានរងរបួសនៅលើកោះ Formentera អំឡុងពេលព្យុះភ្លៀងកាលពីថ្ងៃពុធ ហើយអ្នកនេសាទម្នាក់ ត្រូវបានជួយសង្រ្គោះ ដោយឆ្មាំល្បាតឆ្នេរអេស្ប៉ាញ ៕