គណៈកម្មាធិការបោះឆ្នោតរបស់ស្រីលង្កា អនុម័តឲ្យលោក Wickremesinghe ចូលរួមប្រជែងតំណែងប្រធានាធិបតី

2024/08/16 03:10:24 am        53


ប្រធានាធិបតីក្នុងតំណែងរបស់ប្រទេសស្រីលង្កា គឺលោក Ranil Wickremesinghe បានប្តេជ្ញាថា នឹងធ្វើឲ្យជីវិតរបស់ប្រជាជនមានភាពប្រសើរឡើង ខណៈដែលរូបលោកបានដាក់បេក្ខភាពរបស់លោកជាផ្លូវការ នៅឯការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ទីក្រុងកូឡុំបូ នាថ្ងៃព្រហស្បតិ៍ (ទី១៥ ខែសីហា) នេះ ដើម្បីចូលរួមការប្រកួតប្រជែងតំណែងប្រធានាធិបតី នៅខែកញ្ញា។

លោកប្រធានាធិបតីក្នុងតំណែងរូបនេះ បាននិយាយថា៖ «ខ្ញុំបានធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព។ ខ្ញុំបានធ្វើឲ្យផលិតកម្មកើនឡើង។ ដូច្នេះ ប្រជាជនមានអាហារបរិភោគ។ ប្រជាជនមានប្រេងឥន្ធនៈ ដើម្បីធ្វើដំណើរទៅគ្រប់ទីកន្លែង ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មនុស្សមួយចំនួន អាចមានជីវិតលំបាកនៅឡើយ។ ដូចនេះ យើងត្រូវតែធ្វើឲ្យសេដ្ឋកិច្ចមានស្ថិរភាព»។

គួរបញ្ជាក់ថា លោក Wickremesinghe ស្ថិតក្នុងចំណោមបេក្ខជនចំនួន ៣៩រូប ដែលដាក់លិខិតបេក្ខជនរបស់ខ្លួន ដើម្បីឈរឈ្មោះបោះឆ្នោត។ ដោយរួមជាមួយមេដឹកនាំគណបក្សប្រឆាំង លោក Sajith Premadasa និងសមាជិកសភាម៉ាក្សនិយម លោក Anura Kumara Dissanayake បេក្ខជនទាំង ៣រូប ត្រូវបានគេមើលឃើញថា លេចធ្លោជាងគេ។ 

លោក Wickremesinghe វ័យ ៧៥ឆ្នាំ បានកាច់ចង្កូតនាវារបស់ប្រទេសនៃមហាសមុទ្រឥណ្ឌាមួយនេះ ឆ្លងកាត់វិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ពោលគឺជាអ្វីដែលបង្កឲ្យមានការតវ៉ាពេញប្រទេស និងបានបង្ខំអ្នកកាន់តំណែងមុន គឺលោក Gotabaya Rajapaksa លាលែងពីតំណែង។

ព្រឹត្តិការណ៍បោះឆ្នោតនៅថ្ងៃទី២១ ខែកញ្ញា នឹងក្លាយជាការគូសសន្លឹកឆ្នោតដ៏សំខាន់លើកដំបូងរបស់ប្រទេសស្រីលង្កា គិតចាប់តាំងពីប្រទេសនេះលែងនៅសល់ប្រាក់បំរុងបរទេស ដោយបានធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ទៅក្នុងភាពគាំងដំណើរការ និងបានបង្ខំឲ្យខកខានសងបំណុលបរទេស នៅឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm