កាលពីថ្ងៃពុធម្សិលមិញ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញវីដេអូនៃការចាប់ខ្លួនទាហានអ៊ុយក្រែនធ្វើជាឈ្លើយសឹកនៅតំបន់ Kursk ។
ទោះបីជាយ៉ាងណាក៏ដោយ កាលបរិច្ឆេត និងទីតាំងនៃរូបភាពវីដេអូឃ្លីប មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះឡើយ ។
យោងតាមការអះអាងរបស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ឈ្លើយសឹកអ៊ុយក្រែននេះ មកពីកងពលតូចលេខ ៨០ និងលេខ ៨២ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ។
ពួកគេបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានគ្រប់គ្រងទីតាំងឈរជើងនៅទីក្រុង Krupets ស្ថិតក្នុងតំបន់ Kursk ជាទីដែលពួកគេធ្វើសង្រ្គាមទប់ទល់នឹងការវាយលុករយៈពេល ១០ថ្ងៃរបស់កងកម្លាំងអ៊ុយក្រែន ។
សូមបញ្ជាក់ថា ទាហានអ៊ុយក្រែនរាប់ពាន់នាក់ បានរុលទៅមុខឆ្លងកាត់ព្រំដែនរុស្ស៊ីនៅព្រឹកថ្ងៃទី ៦ ខែសីហា ចូលទៅក្នុងតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី គឺជាសកម្មភាពមួយដែលលោកប្រធានាធិបតី Putinចាប់ទុកថាជាការបង្ករឿងធំ ពីរបបក្រុងគីវ ៕