រដ្ឋាភិបាលជំរុញការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

2024/08/16 05:40:04 am        604

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) បានដឹកនាំកិច្ចប្រជុំអំពីការរក្សាសណ្ដាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា ដើម្បីសម្រួលដល់ភាគីម្ចាស់អាជីវកម្មគ្រឿងស្រវឹងអាចទទួលយកបាន ដើម្បីអនុវត្តការផ្សព្វផ្សាយគ្រឿងស្រវឹងដែលគោរពតាមសេចក្តីសម្រេចស្តីពី ការកំណត់បែបបទនីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលមិនបង្កឱ្យមានបញ្ហដល់សណ្ដាប់ធ្នាប់សង្គម តាមការណែនាំនិងជំរុញការងារនេះ ពីឯកឧត្តម នេត្រ ភក្រា្ត រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមក.គ.ផ.ស.។

កិច្ចប្រជុំដែលធ្វើឡើងនៅរសៀលថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងព័ត៌មាននេះមានការចូលរួមពីសមាសភាពមន្ត្រី មកពីក្រសួងពាក់ព័ន្ធមកពីក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលជាក្រុមការងារលេខាធិកាដ្ឋាន។

កិច្ចប្រជុំបានពិនិត្យ លិខិតព្រៀងលើខ្លឹមសារ៖ ពិនិត្យតារាងតម្លៃផ្តល់លិខិតអនុញ្ញតលើសេវាផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងនិតិវិធីទម្រងឯកសារស្នើសុំ លើការអនុញ្ញតប្រកបអាជីវកម្មគ្រឿងស្រវឹង និងរបៀបរបបការងាររបស់លេខាធិការដ្ឋានលើការងារឯកសារក្នុងការពិនិត្យ និងផ្តល់សេវាដោយផ្ទាល់ និងតាមOnline។ អង្គប្រជុំបានពិភាក្សាលើកិច្ចការងារ ដឹកនាំធ្វើ “យុទ្ធនាការឆន្ទៈល្អ” ក្នុងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពីការប្រើប្រាស់រូបភាព និងសារពាណិជ្ជកម្មរបស់ខ្លួនជំនួសមកវិញនូវការប្រើប្រាស់រូបភាព ឬសារអប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗនៅតាមដងផ្លូវនានា និងដាក់ទំហំផលិតផលដែលគាំទ្រសារនោះតូចនៅខាងក្រោម និងត្រៀមរៀបចំគម្រោងធ្វើសិក្ខាសាលាផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ឱ្យបានទូលំទូលាយជូនដល់គ្រប់ភាគីពាក់ព័ន្ធ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        19
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        143
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm