២ថ្ងៃធ្វើតេស្តអាជីវករនៅផ្សារកំរៀង និងអ្នកពាក់ព័ន្ធជិត៦០០នាក់ រកឃើញវិជ្ជមានកូវីដ១៩ ជាង២០០នាក់

2021/09/10 02:13:06 pm        606

បាត់ដំបង ៖ អាជ្ញាធរស្រុកកំរៀង សហការជាមួយក្រុមគ្រូពេទ្យការិយាល័យស្រុកប្រតិបត្តិសំពៅលូន ( OD ) បានធ្វើតេស្តរហ័សលើអាជីវករនៅផ្សារកំរៀង និងអ្នកពាក់ព័ន្ធជិត៦០០នាក់ ក្នុងរយៈពេល២ថ្ងៃ ក្នុងនោះ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង២០០នាក់។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តលើ ក្រុម​គ្រួសារ​អាជីវករ និងអ្នកពាក់ព័ន្ធរយៈពេល២ថ្ងៃនេះ មានចំនួន ៥៩៦នាក់ ក្នុងនោះបានរកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន២១២នាក់ ខណៈក្រុមគ្រូពេទ្យនឹងបន្តធ្វើតេស្តអ្នកពាក់ព័ន្ធ​ជាបន្តបន្ទាប់​រហូត​ដល់ប្រាកដថាលែងអ្នកមានឆ្លងក្នុងព្រឹត្តិការណ៍នេះ។

ករណីឆ្លងនេះ បានរកឃើញតាមរយៈរថយន្តតូច ដឹកបង្គារចេញពីផ្សារឡែម ខាងប្រទេសថៃ យកមកលក់​នៅផ្សារខេ.អ.ឌី ឫហៅផ្សារកំរៀង និងអាជីវករខ្មែរចេញចូលទៅផ្សារឡែម ដែលជា​ប្រភពចម្លង ទោះបី រយៈពេល៧២ម៉ោង ត្រូវធ្វើតេស្តម្តងទៀត ប៉ុន្តែអាជីវករខ្លះចូលមក ធ្វើតេស្ត​អវិជ្ជមាន អត់ត្រឡប់ទៅផ្សារឡែមវិញ ក្រោយមកមានវិជ្ជមានក្នុងខ្លួន ដោយមិនបានដឹង ហើយ​ចម្លងតៗគ្នា ។

ជាមួយគ្នានោះ រដ្ឋបាលស្រុកកំរៀងក៏បានស្នើសុំគោលការណ៍ពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីធ្វើការបិទការចេញចូលរថយន្តតូចៗ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង មួយរយៈសិន អាច៧ថ្ងៃ ឫ១០ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ជាការឆ្លើយតប ឯកឧត្តម ងួន រតនៈ បានបញ្ជាឲ្យបិទផ្សារកំរៀងជាស្ថាពរមិនឲ្យមាន​ការលក់​ដូរ​ឡើយ ។ ចំណែកការធ្វើចរាចរណ៍ចេញចូលទៅប្រទេសថៃ​ អនុញ្ញាតឲ្យ​ដំណើរ​ការ​ជាប្រក្រតី​ដោយធ្វើតេស្តរៀងរាល់៧២ម៉ោងម្ដង។ គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមក​ដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ​សរុបចំនួន ៦ ៤៥៧ នាក់ ក្នុងនោះ​បានព្យាបាលជាសះស្បើយចំនួន ៥ ៣២២នាក់ កំពុងសម្រាកព្យាបាលចំនួន ១ ០៤៦នាក់ និងស្លាប់៨៩នាក់៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am