តុលាការបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ សីហា បានប្រកាសជាផ្លូវការថា លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីម៉ិកស៊ិក កាលពីខែមិថុនា កន្លងទៅនេះ។

ប្រធានតុលាការបោះឆ្នោត លោកស្រី Monica Soto Fregoso បានប្រគល់សារតាំងដល់លោកស្រី Sheinbaum សម្រាប់ការបោះឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិឆ្នាំ ២០២៤-២០៣០ ។
លោកស្រី Sheinbaum ជាអ្នករូបនិយម និងជាវិស្វករបរិស្ថាន អាយុ៦២ឆ្នាំ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដោយទទួលបានសំឡេង ៥៩,៧% មាន៣២ពិន្ទុច្រើនជាងគូប្រជែងរបស់លោកស្រី គឺសមាជិកព្រឹទ្ធសភា ស្សូឈីត ហ្គាលវ៉េស(Xochitl Galvez)។

អតីតអភិបាលក្រុង Mexico City រូបនេះ នឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែតុលា ដោយជំនួសមិត្តរួមបក្សរបស់លោកស្រី គឺលោក Andres Manuel Lopez Obrador ។ លោកស្រី នឹងក្លាយជាស្ត្រីដំបូងគេដែលគ្រប់គ្រងប្រទេសម៉ិកស៊ិក។