ឯកឧត្តម ញឹក ប៊ុនឆៃ ស្នើសុំពលរដ្ឋកុំលង់នឹងការញុះញង់ពី​ជនអគតិខាងក្រៅ​នាំឲ្យ​អន្តរាយ​ដល់ខ្លួន និងប្រទេសជាតិ

2024/08/16 11:07:24 am        233

ប្រធានគណបក្សខ្មែររួបរួមជាតិ ឯកឧត្តម ញឹក ប៊ុនឆៃ បានស្នើ​សុំដល់បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវគិត និងពិចារណាឲ្យបានច្បាស់លាស់ សូមកុំចាញ់បោកការញុះញង់ របស់ជន​ឧទ្ទាម​ក្រៅ​ច្បាប់​ទាក់​ទង​នឹងករណី CLV ដែលនាំឲ្យអន្តរាយដល់ខ្លួន និងប្រទេសជាតិ ខណៈ​កិច្ច​សហប្រតិបត្តិ​ការ​តំបន់ត្រីកោណអភិវឌ្ឍន៍​នេះ​ពុំបាន​បាត់​បង់​ខេត្ត​ទាំង​បួន​នៅ​ភូមិ​ភាគ​ឦសាន​របស់​កម្ពុជា ដូចការចោទប្រកាន់ពីសំណាក់ជនមួយក្តាប់តូចនោះទេ ផ្ទុយទៅវិញ​ខេត្ត​ទាំង​បួននេះ​មាន​តែ​រីកចម្រើនកាន់តែខ្លាំងតាមរយៈកិច្ចសហប្រតិបត្តិការនេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) អ្នក​នយោបាយ​ជើង​ចាស់​មួយ​នេះ បានប្រកាសគាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​កិច្ច​សហប្រតិបត្តិការ​​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ ដោយឯកឧត្តមចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះវា​បាន​និង​កំពុង​ឲ្យ​ខេត្ត​ទាំង​បួន​របស់​កម្ពុជា គឺខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរិ និងខេត្តក្រចេះ​ពីតំបន់​ដាច់​ស្រយ៉ាល​មក​ជា​តំបន់​តភ្ជាប់ និងមានការអភិវឌ្ឍន៍កាន់តែច្រើនជាសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង។

ជាមួយគ្នានោះដែរ ឯកឧត្តមញឹក ប៊ុនឆៃ ក៏បានសម្តែងការខកចិត្តចំពោះក្រុមប្រឆាំង និង​ក្រុម​បក្ស​ពួកឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ដែលកំពុងរត់ចោលស្រុក បាន​ធ្វើ​ការ​ញុះញង់​ដល់​បងប្អូន​ខ្មែរ​ដែល​កំពុង រស់នៅក្នុងស្រុកយ៉ាងសុខសាន្ត ឲ្យធ្វើបាតុកម្ម ឬកុបកម្ម ដើម្បីតែបំពេញ​មហិច្ឆតា​របស់​ខ្លួន​តាម​រយៈនយោបាយលាបពណ៌​ដ៏ខ្មៅងងិតដដែលជាដដែលនោះ។ តែយ៉ាង​ណាក៏​ដោយ​ឯក​ឧត្តម ញឹក ប៊ុនឆៃ បានជឿជាក់ និងសង្ឃឹម​យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋខ្មែរ​មិន​លង់​ទៅតាម​ការឆ្កឹះឆ្កៀលរបស់ជនអគតិទាំងនោះទៀតនោះឡើយ ហើយមួយ​វិញ​ទៀត​ប្រសិន​បើ​បង​ប្អូន​ហ៊ាន​ធ្វើតាមការអុចអាលដោ​យ​ខុសច្បាប់​របស់​ជន​អគតិ​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ខ្លួន​តែ​ប៉ុណ្ណោះ​។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV ឯកឧត្តម ញឹក ប៊ុនឆៃ ក៏បានអំពាវនាវដល់សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិទាំងអស់ ត្រូវជឿជាក់​លើ​ការ​អភីវឌ្ឍន៍​តំប​ន់​ត្រីកោណ​នេះ សូមកុំស្តាប់ កុំធ្វើតាមការញុះញង់ ការអុចអាលពីក្រុមឧទ្ទាមក្រៅច្បាប់ឲ្យសោ ខណៈ​ពួកអគតិទាំងនោះធ្វើ អ្វីពុំដែលគិតដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំនោះទេ ពោលគឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងនយោបាយចងគំនុំរបស់ពួកគេតែប៉ុណ្ណោះ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am