អ្នកនយោបាយចំណូលថ្មី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានបន្តកិច្ចប្រឹងប្រែងដើម្បីក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ នៅក្នុងការបោះឆ្នោតសភាដ៏លំបាកមួយនៅថ្ងៃសុក្រ (១៦ សីហា) នេះ មួយថ្ងៃបន្ទាប់ពីទទួលបានបេក្ខភាព និងការតស៊ូអំណាចមិនឈប់ឈររវាងក្រុមឥស្សរជនរបស់ប្រទេស។

កូនស្រីវ័យ ៣៧ឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ប្រឈមមុខនឹងផ្លូវដឹកនាំដ៏លំបាក ប្រសិនបើលោកស្រីឈ្នះបានតំណែងកំពូលនេះ ត្រឹមតែពីរថ្ងៃបន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ត្រូវបានតុលាការដកតំណែងជានាយករដ្ឋមន្ត្រី។

តំណែងកំពូលរបស់លោកស្រី Paetongtarn អាចជាដំណែល និងអនាគតនយោបាយរបស់គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត់ ដែលបានចាញ់ការបោះឆ្នោតលើកដំបូងរបស់ខ្លួនកាលពីឆ្នាំមុនក្នុងរយៈពេលជាងពីរទសវត្សរ៍ ហើយនឹងត្រូវធ្វើកិច្ចព្រមព្រៀងជាមួយសត្រូវដ៏ជូរចត់របស់ខ្លួននៅក្នុងជួរយោធាដើម្បីបង្កើតរដ្ឋាភិបាល។

លោកស្រី Paetongtarn ត្រូវបានគេរំពឹងថានឹងឈ្នះការអនុម័តពីសភានៅថ្ងៃសុក្រនេះ ហើយអាចជួបនឹងបញ្ហាប្រឈមមុខជាច្រើនភ្លាមៗ ដូចជាបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃប្រជាប្រិយភាពបក្សភឿថៃ របស់ខ្លួនជាដើម៕