ពលរដ្ឋខ្មែរកាន់តែផុសផុលដូរប្រូហ្វាលហ្វេសបុកបញ្ជាក់ពីការគាំទ្រកិច្ចសហប្រតិបត្តិការ CLV

2024/08/16 06:38:42 pm        508

បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​មន្រ្តីរាជការ​ទាំង​អស់​បាននាំគ្នាដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួនយ៉ាងផុលផុស ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុង​ការ​គាំទ្រ​កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រ​ជុំ​ជន​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។

ការប្តូរប្រូហ្វាល់ហ្វេសបុក និងតេលេក្រាមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅ ប្រទេស​គំាទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម​យ៉ាង​ភ្លួក​ទឹកភ្លួក​ដី​នេះ​ប្រៀបបានដូចជាការទះកំភ្លៀងរបស់ជនក្បត់ជាតិបីជំនាន់ និងបក្សពួក​ឧទ្ទាម​ក្រៅ​ច្បាប់​មួយក្តាប់ តូចដែលកំពុងរត់ចោលស្រុក ដែលបានឆ្កឹះឆ្កៀលឲ្យបងប្អូនធ្វើការប្រឆាំង និង​បះបោររាជរដ្ឋាភិបាលប្រឆាំងចំពោះកិច្ចសហប្រតិបត្តិការនេះយ៉ាងដូច្នេះដែរ។

តាមរយៈហ្វ្រែមប្រូហ្វាល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និងមន្រ្តីរាជការ​ដែល​បាន​ដូរ​ហើយ​បាន​បង្ហោះ​លើ​បណ្តាញ​ហ្វេស​បុក​ជា​សាធារណៈ​នោះ​បាន​លើក​ឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ផ្ទុយ​ទៅ​វិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ច​សង្គម និងសន្តិសុខជាតិជាដើម។

ការលើកឡើងរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺឆ្លើយតបទៅ​នឹង​ក្រុម​ពួក​អគតិ មួយចំនួនតូចដែលកំពុងរត់ចោលស្រុក ដែលបានបំភ្លៃការពិត និងធ្វើ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ ទៅក្នុងដែនដីរបស់រៀតណាមនោះ។ យ៉ាង​ណា​ក៏​ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការដាក់ខេត្ត​របស់​ប្រទេស​កម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្តនេះ​ឱ្យ​ទៅ​ជា​ខេត្ត​នៃសហព័ន្ធណាមួយដូច ដែលបុគ្គលមួយ​ចំនួន​ជា​ពិសេស​ពួក​ក្បត់​ជាតិ​ដែលកំ​ពុង​រត់​ចោល​ស្រុក​ធ្វើ​ការចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ ខណៈតាមរយៈកិច្ច​សហប្រតិបត្តិ​ការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ​ត្រូវ​បាន​សម្តេច​តេជោ​អះអាង​ថា​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​កាន់​តែ​ច្រើន​ពី​តំបន់នោះ ហើយថែមទាំងពង្រឹងនូវខឿនការពារជាតិកាន់តែរឹងមាំ បន្ថែមទៀត​ផង​ដែរ​តាម​រយៈ​ការ​សាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជា​ដើម​នោះ​។

បើតាមសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអ្នកផ្តើមគំនិតឲ្យមានកិច្ច សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានបញ្ជាក់​បន្ថែម​ទៀត​ថា​ដែន​អធិបតេយ្យ​នៃប្រ​ទេស​នីមួយៗ គឺមានការបោះបង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា នៅមុំបី គឺមាន​បង្គោល​ចំនួ​ន​៣ ដូច្នេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តការខិតខំដើម្បីកសាងនូវផ្លូវជាតិលេខ៧៨.៥ ពីទី​រួម​ខេត្ត​រតនគិរី ទៅកាន់មុំបី ហើយសម្តេចសង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់តំបន់មុំ៣ តាមរយៈ​ផ្លូវ​ជាតិ​នេះ​ផងដែរ។ សម្រាប់ធ្វើជាតិនេះចេញពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ឆ្ពោះមកដល់​តំបន់​កន្ទុយនាគ ដែលមានប្រវែងជាង ១៦៦គីឡូម៉ែត្រ និងមានទទ្ទឹម៩ម៉ែត្រ រំពឹងថាផ្លូវនេះ​នឹង​សាង​សង់​ឱ្យ​រួចរាល់ឆាប់ៗ និងបង្កើតច្រកព្រំដែន​នៅ​តំប​ន់នោះ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេសទាំងបី។

សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និង​ប្រជាជន​នៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុល​ភាព​រួម​គ្នាជា​ដើម៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm