ទឹកជំនន់ធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្សជាង៥០នាក់ស្លាប់ នៅភាគខាងជើងប្រទេសឆាដ

2024/08/16 06:57:55 pm        164

អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោចណាស់៥៤នាក់ បានស្លាប់ដោយសារទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅក្នុងខេត្ត Tibesti ភាគខាងជើងប្រទេសឆាដ។

អភិបាលខេត្ត Tibesti និយាយថា ភ្លៀងធ្លាក់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃសុក្រសប្តាហ៍មុន និងបន្តរហូតដល់ថ្ងៃពុធសប្តាហ៍នេះ បានបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មនុស្សជាង៥០.០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋាន ដោយសារទឹកជំនន់នៅក្នុងខេត្តនេះ។

លោកស្រី Fatime Boukar Kossei រដ្ឋមន្ត្រីទទួលបន្ទុកសកម្មភាពសង្គម សាមគ្គីភាពជាតិ និងកិច្ចការមនុស្សធម៌របស់ប្រទេស បាននិយាយថា ទីជម្រកបណ្តោះអាសន្ន ត្រូវបានបង្កើតឡើងសម្រាប់ទទួលប្រជាជនភៀសខ្លួន។

លោកស្រី Kossei បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រី ថា «វាចាំបាច់ណាស់ដែលប្រជាជនរងផលប៉ះពាល់ ទៅតាំងទីលំនៅនៅទីនោះ ដើម្បីជៀសវាងហានិភ័យសុខភាពដែលទាក់ទងទៅនឹងទឹកជំនន់។ វិធានការទាំងអស់ ត្រូវបានធ្វើឡើង ដើម្បីធានាបានសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់គ្នានៅលើទីតាំងនោះ។

យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសឆាដ បានជួបប្រទះនឹងទឹកជំនន់ ចាប់តាំងពីពាក់កណ្តាលខែឧសភា ដែលបានប៉ះពាល់ដល់ប្រជាជន ២៤៥.០០០នាក់ រួចហើយ ។

អង្គការនេះ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុក បានបណ្តាលឲ្យមនុស្ស៤០នាក់ស្លាប់នៅក្នុងប្រទេសនេះ កាលពីសប្តាហ៍មុន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        152
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm