តើនាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គឺជានរណា?

2024/08/16 09:32:04 pm        1.1 K

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានសមាជិកសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ហើយក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃ ដោយមានវ័យត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។

លោកស្រី ផែថងថាន ត្រូវបានគេស្គាល់ថាជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដ៏មានឥទ្ធិពលរបស់ប្រទេស។ ទោះបីជាមិនធ្លាប់ធ្វើជាសមាជិកសភា ឬជារដ្ឋមន្ត្រីក៏ដោយ ប៉ុន្តែលោកស្រី ផែថងថាន បានប្រឡូកក្នុងវិស័យនយោបាយជាយូរណាស់មកហើយ។ លោកស្រីបានអមដំណើរឪពុករបស់ខ្លួនក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងជួបជាមួយសាធារណជនក្នុងអាណត្តិជានាយករដ្ឋមន្ត្រីថៃទី២៣ របស់លោក ថាក់ស៊ីន ក្នុងឆ្នាំ ២០០១ ដល់ឆ្នាំ២០០៦ រហូតដល់រដ្ឋប្រហារ។

លោកស្រីបានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណបក្សភឿថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ លោកស្រី ផែថងថាន គឺជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកស្រី ផតចាម៉ាន ដាម៉ាផុង (Potjaman Damapong)។

លោកស្រី ផែថងថាន បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីមហាវិទ្យាល័យ ឆូឡាឡុងកន (Chulalongkorn) ហើយបានបន្តការសិក្សានៅសាកលវិទ្យាល័យ សើរី (Surrey) ក្នុងចក្រភពអង់គ្លេស ជំនាញផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ។ លោកស្រីបានរៀបការជាមួយលោក ភីដុក សុកសាវ៉ាត់ (Pidok Suksawat) ក្នុងឆ្នាំ២០១៩ ហើយមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ ដែលលោកស្រីបានសម្រាលមុនការបោះឆ្នោតសកល ថ្ងៃទី១៤ ខែឧសភា។

ដំណើការទទួលបានតំណែងកំពូលរបស់លោកស្រី ផែថងថាន ហាក់ដូចជាមិនពិបាកទេ ប៉ុន្តែបេសកកម្មនៃការធ្វើជានាយករដ្ឋមន្ត្រីវិញទេដែលជាបញ្ហាលំបាកពិតប្រាកដកំពុងរង់ចាំនៅខាងមុខ។ បញ្ហាសេដ្ឋកិច្ចគឺជាកិច្ចការដ៏លំបាកមួយសម្រាប់លោកស្រី ដោយសារប្រទេសថៃ ក៏ដូចប្រទេសជាច្រើនផ្សេងទៀតដែរ ប្រឈមមុខនឹងស្ថានភាពដ៏លំបាកក្នុងការស្តារឡើងវិញក្នុងសម័យក្រោយកូវីដ-១៩៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm