គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តជំរុញយន្តការលើការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ

2024/08/16 03:07:31 pm        113

ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នឹងបន្តពង្រឹងអនុវត្តលើការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ លើយន្តការដែល មានស្រាប់ ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ មានភាពរឹងមាំ និរន្តរភាព ការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន នៃស្ថាប័នគ្រឹះស្ថានទាំងពីរ។

​សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ចេញ សេចក្តីជូនដំណឹង អំពីការបន្តពង្រឹងនិងអនុវត្តការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជន ដើម្បីធានា នូវប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចការពារអតិថិជនរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ដោយមានវិធានការជាច្រើនចំណុច ដើម្បីធានាឱ្យវិស័យធនាគារ និងហិរញ្ញ វត្ថុ មានភាពរឹងមាំ និងមាននិរន្តរភាព។

 វិធានការសំខាន់ៗទាំងនោះរួមមាន៖ មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាពមានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈ របស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍ ដីសហគមន៍ ដីសហគមន៍ជនជាតិដើម ភាគតិច ដីសមូហភាព ដីអាជ្ញាធរជាតិអប្សរា ដីដែនជម្រកសត្វព្រៃ ដីតំបន់ការពារ ដីច្រករបៀង និងដីតំបន់ការពារផ្សេងៗទៀត ជាដើម។  ក្នុងករណីដែលគ្រឹះស្ថានកំពុងមានទ្រព្យធានាជាប្រភេទដីទាំងនោះ, គ្រឹះស្ថានមិនត្រូវប្រើវិធីសាស្រ្តលក់ដោយបង្ខំ ឬលើក ទឹកចិត្តឱ្យអតិថិជនលក់ជាដាច់ខាត, និងត្រូវប្រគល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិ ដែលបានដាក់ជាទ្រព្យធានាឥណទានទាំងនោះ ទៅឱ្យអតិថិជនវិញ ក្រោយការបង់សងឥណទាននោះត្រូវបានបញ្ចប់។

ហាមឃាត់ជាដាច់ខាត នៃការទទួលយកឯកសារសម្គាល់អត្តសញ្ញាណបុគ្គលរួមមាន៖ អត្តសញ្ញាណបណ្ណ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, លិខិតឆ្លងដែន, សំបុត្រកំណើត, និងបណ្ណសមធម៌ សម្រាប់ការធានាលើការផ្ដល់ឥណទានជាដាច់ខាត ។ ការផ្តល់ ឥណទានចំពោះគ្រួសារដែលមានបណ្ណសមធម៌ ត្រូវធ្វើឡើងដោយមានការវាយតម្លៃលទ្ធភាពសងឥណទានឱ្យបានត្រឹមត្រូវ និងហ្មត់ ចត់ ចៀសវាងការផ្តល់ឥណទានដែលមានទំហំលើសពីសមត្ថភាព ដែលអាចប្រឈមនឹងបំណុលច្រើនលើសលប់ ។

ដើម្បីបន្តការធានាបាននូវបរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដីកម្មសិទ្ធិសមូហភាពមានដូច ជា៖ ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ  ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ និងប្រជាពលរដ្ឋដែលមានបណ្ណសមធម៌នោះ ក្រុមប្រឹក្សាភិបាលនៃសមាគមទាំងពីរ សូមលើកទឹកចិត្តដល់គ្រឹះស្ថានដែលជាសមាជិកទាំងអស់ បន្តផ្តល់ឥណទានដល់ពួកគាត់ តាម រយៈការផ្តល់ឥណទានដោយគ្មានទ្រព្យធានា ព្រមទាំងមានការវាយតម្លៃលទ្ធភាពបង់សងត្រឡប់ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am