ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងសារ អបអរសាទរក្នុងឱកាសបុណ្យជាតិ ដែលជាទិវារំដោះប្រទេសនេះថា ការអនុវត្តកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងកូរ៉េខាងជើង រួមចំណែកដល់ស្ថិរភាព និងសន្តិសុខ ក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានដកស្រង់សារ ដែលបាននិយាយថា៖« ប្រទេសទាំងពីរសូមគោរពវិញ្ញាណក្ខន្ធដល់ទាហាននៃកងទ័ពក្រហម និងអ្នកស្នេហាជាតិកូរ៉េខាងជើង ដែលបានប្រយុទ្ធតទល់គ្នាក្នុងការរំដោះប្រទេសកូរ៉េនេះ។ អ្វីដែលសំខាន់នោះ គឺចំណងមិត្តភាព និងជំនួយទៅវិញទៅមក ដែលបានពង្រឹងក្នុងសម័យសង្គ្រាមដ៏ក្រៀមក្រំនាពេលនោះ នៅតែជាមូលដ្ឋានដ៏គួរឲ្យទុកចិត្តសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ»។
លិខិតនោះ «បានបង្ហាញជំនឿថា ដើម្បីអនុវត្តឲ្យបានហ្មត់ចត់នូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចចរចានាពេលថ្មីៗនេះ ដែលធ្វើឡើងនៅទីក្រុងព្យុងយ៉ាង នឹងបន្តជំរុញការពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ»។
យោងតាម KCNA ឯកសារនេះ បាននិយាយថា៖«ការអនុវត្តកិច្ចព្រមព្រៀងនេះ គឺអនុលោមតាមផលប្រយោជន៍របស់ប្រជាជនទាំងពីរ ហើយនឹងរួមចំណែកដល់ការធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់»។