អ៊ីស្រាអែល និងក្រុមហេសប៊ូឡា បានផ្ទុះអាវុធដាក់គ្នានៅតំបន់ខ្ពង់រាប Golan Heights

2024/08/16 10:33:22 pm        58

នៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃសុក្រនេះ ឃើញផ្សែងខ្មៅហុយឡើងលើមេឃ នៅតំបន់ខ្ពង់រាប Golan Heights កាន់កាប់ដោយអ៊ីស្រាអែល ស្របពេលដែលកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសប៊ូឡា បានផ្ទុះអាវុធដាក់គ្នា ។

យោធាអ៊ីស្រាអែល និយាយថា ការវាយប្រហារតាមច្រកអាកាសសង្ស័យចេញពីលីបង់ ត្រូវបានបាញ់ស្កាត់ ហើយកាំជ្រួចផ្លោងប្រហែល ២៥គ្រាប់ ត្រូវបានបាញ់ឆ្លងកាត់ព្រំដែន ចេញពីប្រទេសលីបង់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ។

ពួកគេនិយាយថា គ្មានសេចក្តីរាយការណ៍ពីអ្នករងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។

គួរឲ្យដឹងថា អ៊ីស្រាអែល និងក្រុមហេសប៊ូឡា បានផ្ទះអាវុធដាក់គ្នាអស់រយៈពេលជាច្រើនខែមកហើយ ។

ដោយឡែក កាលពីថ្ងៃពុធកន្លងទៅ ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Amos Hochstein បាននិយាយថា លោកមានជំនឿថា ការផ្ទុះសង្រ្គាមពេញលេញ រវាងអ៊ីស្រាអែល និងក្រុមជីវពលដ៏មានអំណាចហេសប៊ូឡារបស់លីបង់ អាចនឹងចៀសផុត ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវការបោះជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្កាហ្សាដោយមិនត្រូវពន្យាពេលបន្ថែមទៀតនោះទេ ។

ក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមវាយប្រហារឆ្លងព្រំដែនលើអ៊ីស្រាអែល ភ្លាមៗក្រោយកងកម្លាំងអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ជាការឆ្លើយតបនឹងការវាយប្រហារសម្លាប់មនុស្សរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm