ទីភ្នាក់ងារអវកាសឥណ្ឌាដែលជាអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នៅថ្ងៃសុក្រនេះ បានចុះបេសកកម្មផ្កាយរណបសង្កេតការណ៍ផែនដី Small Satellite Launch Vehicle (SSLV)លើកទី ៣ និងជាលើកចុងក្រោយរបស់ខ្លួន ចូលទៅក្នុងគន្លងទាបរបស់ផែនដី ចេញពីស្ថានីយ៍អវកាស Sriharikota ស្ថិតនៅរដ្ឋភាគខាងត្បូង Andhra Pradesh ។
ការហោះហើរដំបូងរបស់យានចម្លង Small Satellite Launch Vehicle-D1 (SSLV-D1) ផ្ទុកផ្កាយរណប EOS-02 និងផ្កាយរណប 8U CubeSat AzaadiSAT ដែលបានហោះឡើងកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ មិនអាចបញ្ជូនផ្កាយរណបចូលទៅក្នុងគន្លងតារាវិថីចង់បានរបស់ខ្លួននោះឡើយ ជាហេតុត្រួសត្រាយផ្លូវឲ្យមានបេសកកម្មលើកទី ២សម្រាប់យានចម្លង SSLV-D2 ដែលសម្រេចបានជោគជ័យនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ។
គោលដៅសំខាន់របស់បេសកកម្ម EOS-08 គឺបង្កើតមីក្រូផ្កាយរណប បង្កើតឧបករណ៍ផ្ទុក ស្របជាមួយប្រព័ន្ធមីក្រូផ្កាយរណប ហើយនិងការបញ្ចូលបច្ចេកវិទ្យាថ្មីដែលត្រូវការសម្រាប់ផ្កាយរណបប្រតិបត្តិការនាពេលអនាគត ។
បេសកកម្មនេះដែរ មានបំណងបបញ្ជូនផ្កាយរណប ៣គ្រឿង ចូលទៅក្នុងយានគន្លងរាងជារង្វង់ប្រវែង ៤៥០គ.ម ៕