អូស្ត្រាលី និងនូវ៉ែលហ្សេឡង់៖ កិច្ចព្រមព្រៀង AUKUS នឹងជំរុញសន្តិសុខ ចំពេលមានបញ្ហាប្រឈមយុទ្ធសាស្ត្រ

2024/08/16 10:44:50 pm        30

មេដឹកនាំនៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៅថ្ងៃសុក្រនេះ (ទី១៦ ខែសីហា) បាននិយាយថា កតិកាសញ្ញាការពារត្រីភាគី AUKUS នឹងជំរុញសន្តិសុខ និងស្ថិរភាព ក្នុងតំបន់ ខណៈដែលប្រទេសទាំង២ បានព្រមានថា ពួកគេកំពុងប្រឈមនឹងបរិយាកាសយុទ្ធសាស្ត្រដ៏លំបាកបំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។

ប្រទេសនូវ៉ែលហ្សេឡង់ មិនមែនជាភាគីនៃកតិកាសញ្ញាការពារជាតិ រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងអង់គ្លេសនោះទេ ប៉ុន្តែបាន និងកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការមួយ នាពេលខាងមុខ ស្ដីអំពី «សសរស្តម្ភទី២» នៃកិច្ចព្រមព្រៀងដែលផ្តោតលើបច្ចេកវិទ្យាយោធារួមគ្នា។

«សសរស្តម្ភទី២» នៃកតិកាសញ្ញា AUKUS គឺដាច់ដោយឡែកពីសសរស្តម្ភទី១ ដែលត្រូវបានបង្កើតឡើងដើម្បីបញ្ជូននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ប្រទេសអូស្ត្រាលី។ សហរដ្ឋអាមេរិកបាននិយាយថា ទ្វារបានបើកចំហជានិច្ច សម្រាប់ការចូលរួមរបស់នូវ៉ែលហ្សេឡង់ជាមួយ AUKUS។

នាយករដ្ឋមន្ត្រីនូវ៉ែលហ្សេឡង់ លោក Christopher Luxon បាននិយាយថា ទំនាក់ទំនងសន្តិសុខជាមួយអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តការពារផ្លូវការតែមួយគត់របស់នូវ៉េលហ្សេឡង់ នឹងនៅតែមានភាពជិតស្និទ្ធដដែល។

ជាមួយគ្នានេះ មេដឹកនាំទាំង២ បានគូសបញ្ជាក់ពីការគំរាមកំហែងពីការលុកចូលប្រព័ន្ធអ៊ីនធឺណិត ហើយបាននិយាយថា ពួកគេនឹងចាត់ទុកការលួចចូលនេះជាការវាយប្រហារប្រដាប់អាវុធ ប្រសិនបើវាគំរាមកំហែងដល់បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខរបស់ប្រទេសណាមួយនោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm