រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យសេវាសាធារណៈ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

2024/08/16 04:46:25 pm        58

ព្រះសីហនុ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានចុះពិនិត្យការបម្រើសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្រ្តី បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ ដែលមកទទួលសេវានៅមណ្ឌលសុខភាពក្រុងព្រះសីហនុ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។

ឆ្លៀតក្នុងឱកាសចុះពិនិត្យទីតាំងផ្តល់សេវាថែទាំសុខភាព កិច្ចការរៀបចំទទួលអ្នកជំងឺ កិច្ចការពិគ្រោះជំងឺទឹកនោមផ្អែម-លើសឈាម និងរោគស្ត្រី ការរក្សាទុកដាក់ថ្នាំសង្កូវ វ៉ាក់សាំង ការរក្សាឯកសារ-កត់ត្រាព័ត៌មាន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ដោយផ្ទាល់ដល់កុមារ ដែលមកទទួលសេវាថ្នាំបង្ការនៅមណ្ឌលសុខភាព។ សេវាផ្តល់វ៉ាក់សាំងថ្ងៃនេះ ជាការរំលឹកដល់អនុស្សាវរីយ៍ និងបទពិសោធន៍របស់ ឯកឧត្តមសាស្ត្រាចារ្យផ្ទាល់ ដែលលោកបានទទួលបម្រើសេវាការចាក់វ៉ាក់សាំងនៅតាមសហគមន៍ កាលអំឡុងដើមទស្សវត្សរ៍៩០។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពិសេសធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។

ពាក់ព័ន្ធការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលមានបម្រើសេវាសុខភាព ពិគ្រោះជំងឺក្រៅ វះកាត់ សម្ភព និងរោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងជំងឺផ្សេងៗទៀត ជូនដល់ប្រជាជនរស់នៅក្នុងតំបន់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីរីករាយចំពោះទំនុកចិត្តបងប្អូនអ្នកជំងឺនិងក្រុមគ្រួសារ ដែលអញ្ជើញមកទទួលសេវាសុខាភិបាលច្រើនកុះករ ដោយមានការជឿជាក់លើការបម្រើសេវាព្យាបាលប្រកបដោយប្រសិទ្ធភាព ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តសាមគ្គីភាព ការយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតលើសមត្ថភាពថែទាំព្យាបាល ក៏ដូចជាការរក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ថែទាំសម្ភារៈបរិក្ខារពេទ្យ និងត្រូវបង្កើនការបណ្តុះបណ្តាលអំពីសមត្ថភាពបច្ចេកទេស ព្យាបាល បន្តពង្រីកសេវា និងដោយប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am