យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 របស់រុស្ស៊ី បានធ្លាក់នៅទីក្រុង Irkutsk តំបន់ Siberia ដោយសារដំណើរការខុសបច្ចេកទេស ដោយបានសម្លាប់មនុស្សម្នាក់ ក្នុងចំណោមយានិក ៤នាក់ ។ នេះបើយោងតាមការអះអាងរបស់អភិបាលតំបន់លោក Igor Kobzev បានឲ្យដឹងដោយលើកឡើងពីប្រភក្រសួងការពារជាតិរុស្ស៊ី ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងពីអគារក្បែរនោះ ដើមឈើ ដោយផ្គូផ្គងជាមួយផែនទីផ្លូវ និងរូបភាពផ្កាយរណប ។
លោក Kobzev និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegram ថា យន្តហោះបានធ្លាក់នៅវេលាម៉ោង ១០ និង ១៨នាទីយប់ ម៉ោងក្នុងស្រុក ។
លោកបន្តថា ក្រុមយានិកអាចលោតចេញពីលើយន្តហោះបាន ប៉ុន្តែយានិកម្នាក់ក្នុងចំណោមពួកគេបានស្លាប់ ហើយយានិកផ្សេងទៀត ត្រូវបាននាំទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារមានរបួស ៕