ទីភ្នាកងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី រាយការណ៍ដោយលើកប្រភពពីក្រុមអាជ្ញាធរក្នុងស្រុកថា មនុស្ស ២នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួសនៅថ្ងៃសុក្រនេះ ក្រោយការផ្លោងគ្រាប់កាំភ្លើងធំរបស់អ៊ុយក្រែន ត្រូវចំផ្សារទំនើបមួយកន្លែង ស្ថិតក្នុងតំបន់ Donetsk កាន់កាប់ដោយទីក្រុងម៉ូស្គូ ។
TASS រាយការណ៍ថា ព័ត៌មានបឋមរាយការណ៍ថា មនុស្សយ៉ាងហោច ២នាក់ បានស្លាប់ ប៉ុន្តែចំនួននេះ អាចនឹងកើនឡើងបន្ថែមទៀត ។
វីដេអូទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញសំណុំផ្សែងខ្មៅផុសចេញពីផ្សារទំនើប Galaktika ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងមួយនេះថាជាផ្សារទំនើប ពីទីតាំងចំណតរថយន្ត ផែនទីផ្លូវ និងដើមឈើដែលបានផ្គូផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
លោក Denis Pushilin គឺជាអភិបាលតំបន់ Donetsk លើកបន្តុបដោយរុស្ស៊ី និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ សត្រូវ បានបើកការវាយប្រហារលើគោលដៅជាច្រើននៅសង្កាត់ Petrovsky បណ្តាលឲ្យមនុស្ស ៧នាក់ រងរបួស រួមទាំងយុវជនម្នាក់ផងដែរ ៕