មន្រ្តីមួយរូបរបស់អង្គការសុខភាពពិភពលោក(WHO) និយាយនៅថ្ងៃសុក្រនេះថា វិបត្តិមនុស្សធម៌ បង្កឡើងដោយសារសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ូដង់ នឹងធ្វើឲ្យជំងឺឆ្លងកាន់តែធ្ងន់ធ្ងរទៅ រួមទាំងជំងឺអាសន្នរោគផងដែរ ហើយនិងជំងឺបាក់តេរី ដែលបានសម្លាប់មនុស្សជាង ៣០០នាក់ នៅក្នុងតំបន់ ។
អ្នកស្រី Margaret Harris គឺជាអ្នកនាំពាក្យ WHO និយាយប្រាប់សារព័ត៌មានតាមទូរស័ព្ទថា ករណីឆ្លងជំងឺជំងឺអាសន្នរោគ ១១.៣២៧នាក់ ក្នុងនោះករណីស្លាប់ ៣១៦នាក់ ត្រូវបានរយការណ៍ ហើយជំងឺគ្រុនឈាម និងការឆ្លងមេរោគរលាកស្រោមខួរ បានកើនឡើងផងដែរ ។
អ្នកស្រីនិយាយថា ពួកយើងរំពឹងថា នឹងមានគេរាយការណ៍ពីករណីស្លាប់បន្ថែមទៀត ហើយការទទួលបានការថែទាំងសុខភាព ត្រូវបានរឹតបន្តឹងដោយសារតែជម្លោះ ។
ក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងអនុញ្ញាតឲ្យប្រើប្រាស់ច្រកព្រំដែន Adre ជាមួយប្រទេសឆាដ សម្រាប់រយៈពេល ៣ខែ គឺជាការបើកភ្លើងខៀវមួយដែលក្រុមទីភ្នាក់ងារជំនួយរង់ចាំជាយូរមកហើយ ដើម្បីបញ្ជូនជំនួយចូលតំបន់ Darfur ដែលរងការគំរាមធ្លាក់ក្នុងគ្រោះទុរ្ភិក្ស ។
ក្រុមតាមដានសកលលោក និយាយថា មនុស្សជាង ៦លាននាក់ ប្រឈមនឹងអសន្តិសុខស្បៀងនៅទូទាំងតំបន់ Darfur ដែលគ្រប់គ្រងភាគច្រើនដោយកងកម្លាំងគាំទ្ររហ័ស(RSF) គឺជាគូប្រជែងមួយរបស់កងទ័ពស៊ូដង់ នៅក្នុងសង្រ្គាមរយៈពេល ១៦ខែរបស់ពួកគេ ៕